នៅរសៀលថ្ងៃទី២០ ខែមេសា នេះ Sandara Park បានបង្ហោះរូបភាពគ្រាដែលខ្លួនមកសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីនៅលើទឹកដីសៀមរាបអង្គរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយភ្ជាប់ជាមួយសំណេរថា “អរគុណកម្ពុជា”។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលទើបតែរំលងទៅនេះ តារាខេប៉ុប Sandara Park បានធ្វើដំណើរមកកាន់ទឹកដីប្រវត្តិសាស្រ្តសៀមរាបអង្គរដើម្បីចូលរួមកម្មវិធីប្រគំតន្ត្រី នៅរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
លុះមកដល់ថ្ងៃទី២០ តារាស្រីវ័យ ៤១ឆ្នាំក៏បានបង្ហោះរូបភាពពីការសម្ដែងរបស់ខ្លួនដោយបានសរសេរសំណេរថា “អរគុណកម្ពុជា” ទន្ទឹមគ្នានឹងរូបទង់ជាតិប្រទេសកម្ពុជា ព្រមទាំងបន្តទៀតថា៖ “អរគុណដល់ពេលវេលាល្អៗដែលយើងបានចំណាយរួមគ្នា។ រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ”។



មុននឹងការបង្ហោះខាងលើនេះ Sandara Park ក៏បានបង្ហោះរូបភាពរបស់ខ្លួននៅឯអាកាសយានដ្ឋាន ដោយប្រាប់អ្នកគាំទ្រអំពីដំណើរចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ខណៈនៅថ្ងៃបន្ទាប់នៃកម្មវិធី អ្នកគាំទ្រក៏បានប្រទះឃើញតារាស្រី និងក្រុមការងារទៅទស្សនាកម្សាន្តប្រាសាទអង្គរវត្តផងដែរ។
សូមរំឭកថា នេះគឺជាលើកទី ២ហើយដែល Sandara Park បានបង្ហាញខ្លួនលើឆាកតន្រ្តីឯទឹកដីប្រទេសកម្ពុជា។ កកាលពីលើកដំបូង តារាស្រីរូបនេះបានមកសម្ដែងជុំគ្នាជាក្រុម 2ne1 ជាមួយនឹងកម្មវីធីប្រគំតន្ត្រីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៕

























Account
Security
Favourite Content