មិនត្រឹមបានជួបគ្នាចៃដន្យ នៅផែនៃដែនសមុទ្ទកម្ពុជា តារាចម្រៀងរ៉េបល្បីឈ្មោះរបស់កម្ពុជា វណ្ណដា និងកីឡាប្រដាល់ល្បីឈ្មោះ Dave Leduc /ដាវ លីឌុច បានបញ្ចេញថ្វីដៃ សាកកម្លាំងគ្នាក្នុងស្ទីល៍ប្រដាល់ Lethwei ថែមទៀតផង។

ជារឿងដ៏ចៃដន្យ ដែលតារារ៉េបល្បីឈ្មោះ វណ្ណដា បានជួបគ្នាជាមួយ Dave Leduc កីឡាករប្រដាល់ជនជាតិ កាណាដាដែលល្បីឈ្មោះក្នុងស្ទីល៍ប្រដាល់ Lethwei (ប្រដាល់ដៃទទេ អនុញ្ញាតឲ្យប្រើក្បាលបុក) ហើយត្រូវបានគេហៅថា «ស្ដេចអាវុធ ៩» នៅផែសមុទ្រត្រៀមចេញដំណើរទៅកាន់កោះរ៉ុង។ ជាមួយគ្នា អ្នកទាំងពីរបានបង្កើតទស្សនីយភាពសាកកម្លាំងគ្នា ក្នុងស្ទីល៍ប្រដាល់ Lethwei ដោយ លីឌុច ជាអ្នកបង្រៀន វណ្ណដា ដោយផ្ទាល់។ សកម្មភាពអ្នកទាំង២ ពិតជាបានធ្វើឱ្យអ្នកគាំទ្រ រីករាយ និងបានពោលសរសើរពីភាពរួសរាយ និងការស្វាគមន៍រវាងគ្នា ដ្បិតពួកគេស្ថិតក្នុងវិស័យផ្សេងគ្នាក៏ដោយ។




ក្រោយបានជួបសាកកម្លាំងជាមួយ វណ្ណដា រួចមកកីឡាករប្រដាល់ល្បីឈ្មោះរូបនេះក៏បានសរសេរលើ facebook របស់លោក បែបលេងសើចសប្បាយយ៉ាងដូច្នេះថា៖ «នេះគឺជាគ្រូបង្វឹកថ្មីរបស់ខ្ញុំ លោក Vann Da – វណ្ណដា កំពុងតែបង្វឹកបង្ហាត់ខ្ញុំក្បាច់គុនខ្មែរសម្រាប់ត្រៀមការប្រកួតបន្ទាប់»។ តាមការសរសេររបស់លោកពិតបានបង្ហាញពីការឱ្យតម្លៃសិល្បកររបស់កម្ពុជា ជាពិសេសលោកគឺជាកីឡាប្រដាល់មួយរូបដែលមានចិត្តស្រលាញ់និងគាំទ្រចំពោះគុនខ្មែរទៀតផង។
គួរបញ្ជាក់បន្ថែមថា កីឡាករប្រដាល់ ដាវ លីឌុច កំពុងរស់នៅលើកោះរ៉ុងនៃកម្ពុជា៖ facebook.com/share/r/17LMehKhSi/
រូបភាព ៖ DAVE & Vann Da























Account
Security
Favourite Content