ចំណាយពេល ១៧ ឆ្នាំនៅកម្ពុជា លើវិស័យច្នៃម៉ូត ដោយផ្ដោតលើការរចនាសម្លៀកបំពាក់បុរស ទីបំផុត Drewe Taylor ដែលជាជនជាតិអាហ្វ្រិកខាងត្បូង អាចនាំយកសមិទ្ធផលនៃការបំផុសវប្បធម៌ខ្មែរឡើងឆាកអន្តរជាតិបានហើយ។

ថ្នីៗ នេះ «Kingdom Rising» ដែលជាខូលិកសិនរបស់ស្ថាបនិក Drewe Taylor Designs បានបង្ហាញប្រណីតភាពរបស់ខ្លួននៅលើវេទិកាបង្ហាញម៉ូត Noir Fashion Week នៅឯទីក្រុងញូវយ៉ក។ សមិទ្ធផលដ៏ប្រណិតដែលកើតចេញពីការច្នៃប្រឌិត និងការបំផុសគំនិតដោយអ្នកជំនាញផ្នែកឌីហ្សាញជនជាតិអាហ្វ្រិកខាងត្បូងរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវចូលរួម ដ្បិតមិនមែនត្រឹមជាការច្នៃចេញនូវម៉ូតសម្លៀកបំពាក់ តែបានបង្ហាញនូវភាពអស្ចារ្យនៃសិល្បៈ វប្បធម៌ខ្មែរ អត្ថន័យដ៏ស្រស់ស្អាត ដែលមិនត្រឹមជាគ្រឿងពាក់លម្អ ប៉ុន្តែជាតំណាងឱ្យភាពរុងរឿងមិនអាចកាត់ថ្លៃបានរបស់វប្បធម៌ដែលមានតាំងពីយូរលង់មកហើយរបស់ខ្មែរ។
ពិតណាស់ ផ្ដើមចេញពីចិត្តស្រលាញ់និងចង់បំផុសឱ្យពិភពលោកបានស្គាល់បានស្គាល់វប្បធម៌ខ្មែរ Drewe Taylor បានចំណាយពេលរាប់ឆ្នាំក្នុងការសិក្សាស្វែងយល់ នៃការដាក់បញ្ចូលរចនាបថខ្មែរនៅក្នុងសម្លៀកបំពាក់ មិនមែនជាការងាយស្រួល តែ Designer បរទេសរូបនេះអាចធ្វើបាន ហើយថែមទាំងបានផ្សព្វផ្សាយវប្បធម៌របស់ខ្មែរលើឆាកអន្តរជាតិបានទៀតផង៕












រូបភាព ៖ Drewe Taylor Designs























Account
Security
Favourite Content