ក្រុមហ៊ុន SABAY ដែលមាននាយកប្រតិបត្តិជាជនជាតិខ្មែរបានទិញយកភាគហ៊ុនទាំងអស់ដែលមាននៅក្នុងរោងកុន Major Cineplex របស់ថៃ ដើម្បីគ្រប់គ្រងបន្ត ដោយបានប្ដូរឈ្មោះទៅជា Sabay Cinema ជំនួសវិញ។

បន្ទាប់ពីក្រុមហ៊ុន Major Cineplex Group បានដកប្រតិបត្តិការរបស់ខ្លួនចេញពីកម្ពុជា ពេលនេះ Sabay Digital Group បានប្រមូលទិញយកភាគហ៊ុនទាំងអស់របស់រោងកុនខាងលើ ដើម្បីគ្រប់គ្រងជំនួស ថែមទាំងប្ដូរឈ្មោះពី Major Cineplex ទៅជា Sabay Cinema ទៀតផង។
ក្រុមហ៊ុន Sabay Digital Group បានសម្រេចក្នុងការទិញយកភាគហ៊ុនទាំងអស់ពី Major Cineplex Group ដោយនាំយកប្រតិបត្តិការរោងភាពយន្ត និងកន្លែងបោះប៊ូលីង (Bowling) មកស្ថិតក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរ ១០០%។
ជាមួយគ្នា ទីតាំងរោងភាពយន្តទាំង ៦ នឹងនៅបន្តដំណើរការជាធម្មតា ហើយសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាបញ្ចាំងកុនទំនើបៗ ដូចជាប្រព័ន្ធ IMAX Laser និង ScreenX ក្រុមហ៊ុន Sabay នឹងធ្វើការអាប់ដេតនូវបច្ចេកវិទ្យាចុងក្រោយបំផុត បន្ថែមលើការរៀបចំប្រព័ន្ធសេវាឌីជីថលលើការលក់សំបុត្រ និងការកក់សំបុត្រតាមអនឡាញ ព្រមជាមួយការរៀបចំប្រព័ន្ធការងារបែបច្នៃប្រឌិតដើម្បីទាន់សម័យកាលនៃវិស័យភាពយន្តទំនើប។





គួរឱ្យដឹងថា ការសម្ពោធជាផ្លូវការរបស់ Sabay Cinema ធ្វើឡើងនាថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦ ពោលម្សិលមិញ ដោយមានការចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានក្នុងស្រុក ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មភាពយន្ត អ្នកជំនាញផ្នែកច្នៃប្រតិដ្ឋ និងភ្ញៀវកិត្តិយសជាច្រើនរូប៕
រូបភាព ៖ Sabay Cinema























Account
Security
Favourite Content