កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ Sandara Park បានសម្រេចចិត្ត Unfollow គណនី Instagram របស់ Park Bom បន្ទាប់ពី Park Bom បានចោទប្រកាន់ Sandara Park ថាបានប្រើប្រាស់គ្រឿងញៀន ដែលនេះបង្ហាញពីជម្លោះជាសាធារណៈរវាងមិត្តរួមក្រុមទាំងពីរ។

នៅថ្ងៃដដែលនោះ Sandara Park បានចេញមុខបដិសេធការចោទប្រកាន់ពីមិត្តរួមក្រុម 2NE1 រូបនេះនៅលើគណនីបណ្តាញសង្គមរបស់ខ្លួន ជាមួយនឹងសំណេរខ្លីថា៖ “ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀនទេ។ ខ្ញុំសូមជូនពរឱ្យនាងសុខសប្បាយ”។
ទន្ទឹមគ្នានេះ តារាស្រីវ័យ ៤១ឆ្នាំក៏បានឈប់តាមដានគណនីរបស់មិត្តរួមក្រុមរូបនេះ ខណៈដែលសមាជិកដទៃទៀតគឺ CL និង Minzy នៅតែបន្តជា Follower របស់ Park Bom ដូចដើម។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី Park Bom បានបង្ហោះសំបុត្រសរសេរដោយដៃមួយកាលពីថ្ងៃទី២ ខែមីនា ដើម្បីបកស្រាយអំពីបញ្ហារឿងថ្នាំពេទ្យកាលពីអតីតកាលរបស់ខ្លួន។ តារាខេប៉ុបវ័យ ៤១ឆ្នាំបានទម្លាយថា នាងបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Attention Deficit Disorder (ADD) និងបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាំដែលនាងប្រើប្រាស់មិនមែនជាសារធាតុញៀនខុសច្បាប់នោះទេ។
យ៉ាងណាមិញ ក្នុងសំណេរដដែលនោះ Park Bom បានលើកឡើងថា ខ្លួនត្រូវបានគេ “មួលបង្កាច់ថាជាអ្នកប្រើប្រាស់ថ្នាំញៀន” ដើម្បីបិទបាំងការប្រើប្រាស់គ្រឿងញៀនរបស់ Sandara Park។

ទាក់ទិននឹងការចោទប្រកាន់នេះ តំណាងរបស់ Sandara Park បានឆ្លើយតបវិញថា ការអះអាងទាំងនេះគឺ “គ្មានមូលដ្ឋាន” ខណៈដែលសាមីខ្លួនក៏បានចេញមុខបដិសេធផ្ទាល់នៅថ្ងៃបន្ទាប់។
ភាពរកាំរកូសនេះបានបង្កឱ្យមានការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គមជុំវិញទំនាក់ទំនងរបស់មិត្តរួមក្រុមទាំង ២រូប។ សារព័ត៌មាន The Korea Times បានចុះផ្សាយថា អ្នកគាំទ្រខ្លះបានបង្ហាញការយល់ស្របចំពោះការសម្រេចចិត្តរបស់ Sandara Park ។ ចំណែកអ្នកខ្លះទៀតបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពរបស់ Park Bom ដោយនិយាយថា នាងហាក់ដូចជាត្រូវការការសម្រាកព្យាបាល ហើយគួរតែឈប់ប្រើបណ្តាញសង្គមមួយរយៈ ដើម្បីផ្ដោតលើការព្យាបាលសុខភាពឡើងវិញ៕
























Account
Security
Favourite Content