ឥទ្ធិពលនៃចម្រៀង វណ្ណដា ល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ ដោយអ្នកគាំទ្រវិស័យហ៊ីបហប និងអ្នកសិល្បៈស្គាល់កំពូលតារារ៉េបរបស់ខ្មែររូបនេះ។ មិនត្រឹមតែអ្នកនៅចូលចិត្តសិល្បៈឡើយសូម្បីតែនៅវិស័យកីឡាដ៏ស្គាល់ពីបទដ៏អស្ចារ្យ១ របស់ វណ្ណា “Time To Rise” ជាមួយព្រឹទ្ធាចារ្យចាប៉ិដងវែង គង់ ណៃ។

ដូចក្រុម Johor Darul Ta’zim FC កាលពីយប់ថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅ បានបង្ហោះពីវីដេងូ ដែលធ្វើដំណើរមកប្រទេសក្បែរខាងកម្ពុជា និងបានដាក់បទចម្រៀង វណ្ណដា ក្នុងវីដេអូនោះ។ អ្នកគាំទ្រតារារ៉េប វណ្ណដា ក៏ភ្ញាក់ផ្អើលដែលឃើញក្លឹប Johor Darul Ta’zim FC បញ្ចូលចម្រៀងខ្មែរក្នុងវីដេអូ ខណៈការប្រកួតនៅប្រទេសវៀតណាមឯណោះទេ។
អ្នកគាំទ្រមួយចំនួនក៏បានចូលទៅបញ្ចេញយោបល់អរគុណទៅដល់ Johor ដែលគាំទ្របទចម្រៀងខ្មែរដែលល្បីល្បាញ១នេះ។ គួរបញ្ជាក់ថា Johor Darul Ta’zim FC បានធ្វើដំណើរទៅប្រកួតនៅប្រទេសវៀតណាម ក្នុងបានរង្វាន់ Shopee Cup 2025/26 ដែលត្រូវជួបម្ចាស់ផ្ទះ NAM DINH FC នៅពហុកីឡដ្ឋាន Thien Truong។



គួរឲ្យដឹងថា បទចម្រៀង “Time To Rise” របស់កម្ពុជា១នេះ មិនត្រឹមតែល្បីក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ នៅអាស៊ី អឺរ៉ុប និងអាមេរិកផងដែរ៕ វីដេអូពេញ៖ https://www.facebook.com/reel/886311687662211
រូបភាព៖ JOHOR Southern Tigers
























Account
Security
Favourite Content