បន្ទាប់ពីរឿងគ្រួសារត្រូវបានមហាជនវែកញែកច្រើនថ្ងៃមក ទេព ពិសិដ្ឋ ចេញមុខបកស្រាយ

តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​សំឡេង​ពីរោះ​មិន​ថា​រ៉េប និង Vocal ទេព ពិសិដ្ឋ មិន​បាន​នៅ​ស្ងៀមស្ងាត់​ទៀត​ឡើយ ក្រោយ​បញ្ហា​គ្រួសារ​កាន់តែ​រីក​សាយ​ធំ​ទៅ​ៗ បន្ទាប់​ពី​ឪពុក​បង្កើត​ឈ្មោះ ទេព កុសល លើក​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម។

អំឡុង​ចុង​សប្ដាហ៍​មុន គឺ​ចុង​ខែ​មករា ឆ្នាំ ២០២៦ កន្លង​ទៅ នៅ​លើ​បណ្ដាញ​សង្គម​បាន​ផ្ទុះ​រឿង​ឪពុក​បង្កើត​តារា​ប្រុស​ម្ចាស់​បទ “QUIET NIGHT” បន​រ៉ាយរ៉ាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា តារា​ចម្រៀង ទេព ពិសិដ្ឋ ប្រាប់​គេ​ឯង​ថា លោក​គ្មាន​ឪពុក​ឡើយ ជា​ដើម​ហេតុ​ធ្វើឲ្យ​កើត​មាន drama ហូរហែ​លើ​បណ្ដាញ​សង្គម។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Tep Kosal ដែល​មហាជន​ស្គាល់​ច្បាស់​ថា​ជា​ឪពុក​របស់ ទេព ពិសិដ្ឋ បាន​បង្ហោះ Status ជាច្រើន​ដង ចាប់តាំង​ពី​ថ្ងៃ ៣០ ខែ​មករា ឆ្នាំ ២០២៦ ពី​បញ្ហា​រវាង​តារា​ចម្រៀង​ម្ចាស់​ពាន The Voice Kids Cambodia Season 2 និង​លោក​ដែល​ជា​ឪពុក។

បើ​ទោះ​ជា​កន្លង​ផុត ២-៣ ថ្ងៃ​ហើយ​ក៏​ដោយ តែ​ជីវិត​គ្រួសារ​ពី​មុន រហូត​មក​ទល់​ពេលនេះ​របស់ ទេព ពិសិដ្ឋ និង​ឪពុក​លោក​មិន​បាន​ធូរស្បើយ​ឡើយ រហូត​នៅ ៣១​ខែ​មករា ឆ្នាំ​ដដែល ម្ដាយ​របស់ ទេព ពិសិដ្ឋ ដែល​មាន​ហ្វេសប៊ុក​ឈ្មោះ Sophorn Sp ក៏​បាន​ទម្លាយ​រឿងរ៉ាវ​កន្លង​មក​នៅ​ក្នុង​គ្រួសារ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​កាន់​លោក ទេព កុសល វិញ​ដូចគ្នា។

កម្ដៅ​មិន​ទាន់​ថមថយ​ឡើយ​រហូត​មក​ទល់​ពេលនេះ​ទាំង​ម្ដាយ និង​ឪពុក របស់​តារា​ប្រុស​វ័យ​ ២៣ ឆ្នាំ កំពុង​ក្រសោប​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​រូប​នេះ បាន​បន្ត​មក​ដល់​ថ្ងៃ ២ ខែ​កុម្ភៈ ដោយ​ម្នាក់​ៗ​មិន​ចុះចាញ់​ឡើយ នៅ​បន្ត​ការ​លើកឡើង សម្អាង​លើ​ហេតុផល​រៀង​ៗ​ខ្លួន​ជា​ហូរហែ ធ្វើ​ឲ្យ​មហាជន​បន្ត​វែកញែក​មិន​ឈប់។

មុន​នេះ​បន្តិច សាមី​ខ្លួន ទេព ពិសិដ្ឋ បាន​ចេញ​មក​សរសេរ​សំណេរ​យ៉ាង​វែង ពី​រឿងរ៉ាវ​នៅ​ក្នុង​គ្រួសារ ហើយ​អះអាង​ដដែល​ៗ​ថា លោក​នៅតែ​គោរព ស្រលាញ់ មិន​ដែល​ស្អប់ និង​នៅតែ​នឹករលឹក​អ្នក​មាន​គុណ​ជានិច្ច ពេល​រួចរាល់​ការងារ ម្ចាស់​បទ “ភក្ដី​ស្នេហ៍​” ថា​នឹង​ទៅ​លេង​ឪពុក​ខ្លួន​។ ជាចុងក្រោយ ពិសិដ្ឋ ក៏​សុំទោស​អ្នក​គាំទ្រ ក៏​ដូចជា​មហាជន​ដែល​ជួប​រឿង​មិន​សប្បាយ​ចិត្ត ពី​រឿង​ខ្លួន៕

រូបភាព៖ Sophorn Sp,Tep Kosal និង Tep Piseth


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *