កំពូលតារារ៉េបជួរមុខរបស់កម្ពុជា វណ្ណដា បានរៀបចំតាំងពីព្រឹក រហូតដល់កម្មវិធីពេលយប់ ដោយម្ចាស់បទ «កំលោះស្រុកខ្មែរ» បានចូលរួមចែករំលែកក្ដីស្រលាញ់ចំពោះកុមារតូចៗនៅ Sunrise Cambodia និងរៀបចំកម្មវិធីជួបជុំសប្បាយជាមួយមិត្តភ័ក្តិ និងមិត្តរួមការងារ ក៏ដូចជាបុគ្គលិកនៅផលិតកម្មបារមី។

នាថ្ងៃខួបកំណើត វណ្ណដា មិនត្រឹមតែទម្លាក់បទចម្រៀងដ៏ពីរោះ « NEON LIGHT» ប៉ុណ្ណោះឡើយ តារាប្រុសដែលមកពីកំពង់សោមរូបនេះ ក៏បានរៀបចំកម្មវិធីដ៏អស្ចារ្យដែលអញ្ជើញតែមនុស្សស្និទ្ធស្នាល ក្រុមគ្រួសារ និងអ្នកធ្លាប់រួមការងារតែចូលរួមថ្ងៃពិសេសនោះ។
សម្រាប់មិត្តរួមវិស័យហ៊ីបហប វិញ វណ្ណដា បានអញ្ជើញសឹងតែទាំងអស់ហើយនូវតារារ៉េបក្នុងស្រុកខ្មែរ។ ក្នុងនោះមាន ឌីជេ ក្ដិប, KingChi, Vin Vitou, Vitu, RavenBlaze, នរិទ្ធ និងសិល្បករជាច្រើនរូបទៀត។ ឆ្នាំនេះ ម៉ាន់ វណ្ណដា បានឈានដល់វ័យ ២៩ ឆ្នាំ ហើយលោកក៏កាន់តែទទួលបានការស្រលាញ់ចូលចិត្តបន្ថែមទៀតទាំងអ្នកក្នុងស្រុក និងក្រៅស្រុក។
អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសបានជូនពរ វណ្ណដា និងសូមឲ្យតារាប្រុសរូបនេះចេញបទចម្រៀងថ្មីៗកាន់តែច្រើនថែមទៀត។








រូបភាព៖ Vanila, chea vannarith, DJ Kdeb




















































Account
Security
Favourite Content