៣ថ្ងៃ ៧ឈុត…  V បង្ហាញឥទ្ធិពលមិនអាចប្រកែកបានក្នុងនាមជានិមិត្តរូបក្នុងវិស័យម៉ូដ ខណៈចូលរួមកម្មវិធី Paris Fashion Week

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា Kim Taehyung ឬ V សមាជិកក្រុម BTS បានចូលរួមព្រឹត្តិការណ៍ Paris Fashion Week រដូវកាល Spring/Summer 2026 ក្នុងប្រទេសបារាំង ដើម្បីតំណាងឱ្យម៉ាក CELINE ក្នុងនាមជាទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ម៉ាកដ៏ល្បីនេះ។

ក្នុងរយៈពេលបីថ្ងៃ Taehyung បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនានា ដោយទាក់ទាញការចាប់អារម្មណ៍មិនត្រឹមតែសម្រាប់ការបង្ហាញខ្លួនរបស់លោកនៅក្នុងកម្មវិធី CELINE ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សកម្មភាពផ្សេងៗរបស់លោកនៅទីក្រុងប៉ារីសដូចគ្នា។

តាមរយៈការបង្ហាញខ្លួនក្នុង Outfit ខុសៗគ្នាចំនួនប្រាំពីរឈុត Taehyung បានធ្វើឱ្យគ្រប់ការបង្ហាញខ្លួនរបស់លោកក្លាយទៅជាស្ទីល និងការសន្ទនាដោយហ្វេសិន ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជា “It Boy” (ងារសម្រាប់បុរសឈានមុខផ្នែកហ្វេសិន) និងនិមិត្តរូបម៉ូដសកល។

. ថ្ងៃទី ៤ ខែតុលា៖ Taehyung បានមកដល់ទីក្រុងប៉ារីស ដោយពាក់អាវសាច់ក្រណាត់ធម្មតាជាមួយនឹងក្រវ៉ាត់ពណ៌ខ្មៅរលុង និងខោខូវប៊យពណ៌ស្រាល។

. នៅយប់ថ្ងៃដដែលនោះ Taehyung បានចូលរួមកម្មវិធីអាហារពេលល្ងាចរបស់ CELINE ដោយស្លៀកឈុតពណ៌ខ្មៅទាំងអស់ដែលមានអាវធំខ្នាតវែងគ្របលើអាវកក្អមពណ៌ខ្មៅ រំលេចដោយកន្លាស់ផ្កាពណ៌មាសនៅហោប៉ៅ។

. សម្រាប់ព្រឹត្តិការណ៍សំខាន់នៅថ្ងៃទី ៥ ខែតុលា Taehyung បានជ្រើសរើស Outfit មិនចេះហួសសម័យ គឺអាវធំវែងពណ៌ត្នោត ពាក់ពីលើអាវពណ៌ស និងក្រវាត់កខ្លារខិន ដែលបង្ហាញពីភាពទំនើប និងទាក់ទាញ។

@harpersbazaarjapan

BTSのテテ(V)が、セリーヌ 2026年春夏コレクションのショー会場へ🧸💜 @CELINE @BTS #BTS#BTSV#Celine#セリーヌ#テテ 

♬ Love Me Again – V

. បន្ទាប់ពីកម្មវិធីនោះ លោកក៏បានទៅហាង CELINE ដោយពាក់អាវរងាពណ៌អូដ្ឋ ពីលើអាវក្រណាត់ខ្លារខិន និងខោពណ៌ត្នោតក្រមៅ ដែលបង្ហាញពីភាពឡូយឆាយដោយមិនបាច់ប្រឹង។

@purepeople

🖤 V de BTS fait du shopping chez Celine à Paris 🖤 L’idole sud-coréenne V du groupe BTS a été aperçu à Paris, profitant d’un moment de détente pour faire du shopping dans la boutique Celine 🛍️🇫🇷. Stylé et discret, il a attiré l’attention des fans présents devant la boutique 📸. 👉 Vous aimez son élégance toujours soignée ? 😍 #Purepeople#Bestimage#V#BTS#Celine

♬ this love – audios for edits

. នៅយប់នោះ សម្រាប់ពិធីជប់លៀង CELINE Taehyung បានបង្ហាញ Outfit កាន់តែ unique ជាមួយអាវយឺតកក្អមពណ៌ទង់ដែង ដែលមានម៉ូដដូចមានអាវមួយទៀតចងជុំវិញក រួមជាមួយនឹងខោពណ៌ខ្មៅ។

. នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី ៦ ខែតុលា Taehyung បានធ្វើដំណើរទៅចូលរួមកម្មវិធីមួយទៀត ដោយពាក់អាវស្បែកពណ៌ត្នោតពីលើពាក់អាវយឺតពណ៌ខ្មៅ និងខោក្រឡាការ៉ូពណ៌ត្នោត។ ពេលជិតដល់រថយន្ត លោកបានឆ្លៀតចុះហត្ថលេខាលើអាល់ប៊ុម “Layover” សម្រាប់អ្នកគាំទ្រដែលកំពុងរង់ចាំ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនទៀតកោតសរសើរពីភាពកក់ក្តៅរបស់លោក។

. សម្រាប់ Outfit ចុងក្រោយនៅទីក្រុងប៉ារីស Taehyung បានពាក់អាវដៃវែងពណ៌ខ្មៅដែលមានម៉ូដស្បែកពណ៌ត្នោតនៅបរិវេណឡេវនិងជុំវិញក គូជាមួយនឹងខោពណ៌ខ្មៅ និងស្បែកជើងស្បែកខ្មៅ។ នៅថ្ងៃបន្ទាប់ លោកបានត្រលប់ទៅកូរ៉េខាងត្បូងវិញ ដោយស្លៀកសំលៀកបំពាក់ទាន់សម័យដូចគ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

Leave a Reply

Your email address will not be published.Required fields are marked *