សកម្មភាពការងារព្រះនាង នរោត្តម ជេនណា នៅប្រទេសចិន ធ្វើឲ្យអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសកំពុងរង់ចាំមើល។ ថ្មីៗនេះព្រះនាង និងតារាស្រីរបស់កម្ពុជា ទើបបានចូលរួមក្នុងសន្និសីទសហប្រតិបត្តិការ និងប្រព័ន្ធផ្សព្វផ្សាយ Belt and Road ឆ្នាំ២០២៥ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ហើយក៏បានជួប និងរួមការងារជាមួយតារាចិនផងដែរ។

ដោយសប្ដាហ៍មុនព្រះនាងព្រះជន្ម ១៣ ព្រះវស្សា បានជួបតារាស្រីកំពុងល្បី Xu Ruohan ថតផ្សព្វផ្សាយ ទេសចរណ៍វប្បធម៌របស់ទីក្រុង Fuzhou។ នាថ្មីៗនេះព្រះនាង ក៏បានជួបជាមួយតារាចម្រៀងប្រុសវ័យក្មេងដ៏ល្បីរបស់ប្រទេសចិន Lars Huang។ អ្នកទាំង ២ មិនត្រឹមតែថត រូបនិងវីដេអូរួមគ្នាប៉ុណ្ណោះទេ ថែមទាំងបទចម្រៀងរួមគ្នាមែន។
«Holiday» គឺជាបទចម្រៀងរួមគ្នារវាងទ្រង់ ជេនណា និង Lars Huang ស្ដាប់ទៅពិតជាពីរោះ និងមើលទៅស្រស់ស្រាយ។ អ្នកគាំទ្រចិនជាច្រើនក៏បានកោតសរសើរពីព្រះនាងខ្មែរ និងតារាប្រុសវ័យ ២៦ ឆ្នាំរបស់ចិនរូបនោះតែម្ដង។


ទ្រង់បានចែករំលែកថា “ខ្ញុំពិតជារំភើបក្នុងការសហការជាមួយ @HuangZiHongFan_Lars ម្ដងទៀត ហើយចែករំលែកបទចម្រៀងនេះ “Holiday” ជាកាដូតូចមួយដល់អ្នករាល់គ្នា។ បន្ទាប់ពីការសម្ដែងរបស់យើងក្នុងអំឡុងឆ្នាំនៃការផ្លាស់ប្ដូរវប្បធម៌ចិន-កម្ពុជា យើងសង្ឃឹមថានឹងបន្តចែកចាយភាពរីករាយតាមរយៈតន្ត្រី។ សូមឲ្យអ្នកទាំងអស់គ្នាលះបង់បន្ទុកទាំងអស់នៅក្នុងបទភ្លេងនេះ“។
បទចម្រៀង «Holiday» របស់ព្រះនាង នរោត្តម ជេនណា និង Lars Huang ចេញផ្សាយនៅលើ QQ Platform តន្រ្តីរបស់ប្រទេសចិន៕




រូបភាព៖ weibo Norodom Jenna

























Account
Security
Favourite Content