Lee Dong Gun បានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ឆ្អឹងខ្នង ឬ Ankylosing Spondylitis ដែលកើតតពីហ្សែន មានត្រឹមតែ ១ ទៅ ២ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង។

ការបង្ហាញវត្តមាននៅក្នុងភាគថ្មីនៃកម្មវិធី My Little Old Man ដែលចាក់ផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ តារាប្រុសវ័យ ៤៥ឆ្នាំបានទៅមន្ទីរពេទ្យពិនិត្យសុខភាព ដោយសារតែលោកបានជួបប្រទះនឹងបញ្ហារលាកភ្នែករ៉ាំរ៉ៃ ដែលបណ្តាលឱ្យមានភាពឈឺចាប់ខ្លាំង និងប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
Lee Dong Gun បានរៀបរាប់ពីស្ថានភាពរបស់គាត់ថា៖ “ភ្នែករបស់ខ្ញុំក្រហម ហើយពេលខ្លះខ្ញុំមិនអាចផ្តោតអារម្មណ៍បាននោះទេ។ នៅពេលដែលវាកាន់តែធ្ងន់ធ្ងរ ភ្នែករបស់ខ្ញុំឡើងក្រហមខ្លាំង ហើយខ្ញុំងាយនឹងចាញ់ពន្លឺណាស់។ ខ្ញុំមានអារម្មណ៍ថាឈឺចាប់នៅពេលខ្ញុំមើលទៅកន្លែងភ្លឺ ហើយសមត្ថភាពនៃការមើលឃើញរបស់ខ្ញុំបានធ្លាក់ចុះ”។
ផ្អែកតាមអាការរបស់តារាប្រុស វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថា លោកកើតមានជំងឺរលាកផ្នែកខាងក្នុងគ្រាប់ភ្នែក ប៉ុន្តែអ្វីដែលវេជ្ជបណ្ឌិតបារម្ភនោះគឺថា Lee Dong Gun មានជំងឺនេះយ៉ាងហោចណាស់ម្តងក្នុងមួយខែ ហើយពឹងផ្អែកលើថ្នាំបន្តក់ភ្នែកជាប្រចាំ។ ខណៈពេលដែលជំងឺរលាកផ្នែកខាងក្នុងគ្រាប់ភ្នែកគឺជារឿងធម្មតា តែការកើតឡើងញឹកញាប់បែបនេះ អាចជាផលប៉ះពាល់មកពីជំងឺរលាកសន្លាក់ឆ្អឹងខ្នង។

ហេតុដូច្នេះ ទើបលោកឪពុកកូនមួយរួបនេះ ត្រូវទៅថតកាំរស្មីអ៊ិចបន្ថែម ដោយលទ្ធផលបានរកឃើញថា លោកបានកើតជំងឺកម្រនេះ ក្នុងកម្រិត ២-៣ មានទំនាក់ទំនងគ្នាទៅនឹងការរលាកហ្សែន HLA-B27 ដែលអាចកើតមានតគ្នាក្នុងវង្សត្រកូល។
ទាក់ទងនឹងការព្យាបាលវិញ វេជ្ជបណ្ឌិតបានរៀបរាប់ថា នេះគឺជាជំងឺតពូជ ដូច្នេះវាជារឿងសំខាន់ដែលត្រូវផ្លាស់ប្ដូររបៀបរស់នៅក្នុងរយៈពេលយូរ ដោយវេជ្ជបណ្ឌិតណែនាំឱ្យអ្នកជំងឺរូបនេះ ឈប់ជក់បារី និងផឹកស្រា ក៏ដូចជាញ៉ាំអាហារដែលប្រឆាំងពីការរលាកផងដែរ៕






















































Account
Security
Favourite Content