គំនូរគូស្នេហ៍របស់ Picasso ដែលមិនធ្លាប់តាំងឱ្យសាធារណជនឃើញ ដាក់ដេញថ្លៃក្នុងតម្លៃជិត ១០លានដុល្លារ

ក្រុមហ៊ុន Lucien Paris នឹងនាំយករូបគំនូរដែល Pablo Picasso បានផ្តិតយករូបភាពគូស្នេហ៍របស់ខ្លួន មកដាក់ដេញថ្លៃក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ក្នុងតម្លៃចាប់ផ្ដើមពី ៨លានអឺរ៉ូ ឬប្រមាណ ៩លាន ៤សែនដុល្លារអាមេរិក ក្រោយពីរក្សាទុកជាសម្ងាត់ មិនធ្លាប់បើកឱ្យសាធារណជនបានឃើញអស់ពេលជាង ៨០ឆ្នាំ។

ផ្ទាំងគំនូរដែលមានឈ្មោះថា Bust of a Woman with a Flowery Hat គឺជារូបភាពរបស់ Dora Maar ដែលជាអ្នកថតរូប វិចិត្រករ កវីនិពន្ធជនជាតិបារាំង និងជានារីដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងវិចិត្រករ Picasso។

គំនូរប្រេងទំហំ ៨០ គុណនឹង ៦០សង់ទីម៉ែត្រនេះ មិនត្រឹមតែជាស្នាដៃសិល្បៈដ៏មានតម្លៃប៉ុណ្ណោះទេ តែស្នាដៃដែលលោក Picasso បានគូរក្នុងថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៤៣ នៅគ្រាដែលសង្គ្រាមលោកលើទី២ កំពុងតែឆាបឆេះនោះ ក៏បាននិទានពីរឿងរ៉ាវជីវិតរបស់វិចិត្រករល្បីឈ្មោះរូបនេះដែរ។

គំនូរផ្ទាំងខាងលើ បានគូររួចរាល់នៅពេលដែលទំនងទំនងស្នេហារបស់ Picasso និង Maar បានបញ្ចប់ ក្រោយពីចំណាយពេលទាក់ទងគ្នាអស់ពេល ៩ឆ្នាំ តាំងតែពីឆ្នាំ ១៩៣៥។ យ៉ាងណាមិញ មហាជនបានចាត់ទុកថា Maar គឺជាមនុស្សស្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងទៅលើ Picasso ដោយបានបំផុសគំនិតលោកក្នុងការកសាងស្នាដៃរាប់មិនអស់ ខណៈអ្នកជំនាញបានប៉ាន់ស្មានថាមានប្រហែល ៦០ផ្ទាំង។​

សម្រាប់អត្ថន័យនៃផ្ទាំងគំនូរ Bust of a Woman with a Flowery Hat សារព័ត៌មាន The Guardian បានរៀបរាប់ថា ផ្ទៃមុខដែលបែកបាក់ជាបំណែក ហាក់បង្ហាញពីទុក្ខសោកស្ទើរស្រក់ទឹកភ្នែករបស់ Dora Maar ខណៈពេលដែលគាត់ដឹងថា គូស្នេហ៍វ័យ ៦១ឆ្នាំរបស់ខ្លួនបានតាំងចិត្តបោះបង់គាត់ចោល ទៅរកវិចិត្រករវ័យ ២១ឆ្នាំ​ ដែលមានឈ្មោះថា Françoise Gilot។

គួរឱ្យដឹងផងដែរថា ក្រោយពីបានគូររួចរាល់រូបគំនូរមួយផ្ទាំងខាងលើនេះ ធ្លាប់បានដាក់តាំងបង្ហាញមិនប៉ុន្មានដងទេ មុននឹងយកទៅរក្សាទុកជាសម្បត្តិឯកជននៅក្នុងឆ្នាំ ១៩៤៤។ ហេតុដូច្នេះ ការបើកបង្ហាញនៅក្នុងថ្ងៃទី១៨ ខែកញ្ញានេះ ចាត់ទុកជាការបើកបង្ហាញជាលើកដំបូងក្នុងរយៈពេលជាង ៨០ឆ្នាំ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *