ពិធីការិនីប៉ុស្តិ៍ទូរទស្សន៍ ហេង កែវនីតា ភ្ជាប់ពាក្យហើយកាលពីព្រឹកមិញនេះ។ នៅក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ពិធីការិនីវោហារសព្ទផ្អែមឈ្ងុយដូចដូងដុតរូបនេះមានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗជាច្រើននាក់ផងដែរ។

ត្បិតថាពិធីការិនីរូបនេះ នៅតែរក្សារូបសម្រស់នៅតែស្អាតដដែល និងជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។ ដោយឡែក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ព្រឹកមិញនេះពិធីការិនីរូបស្រស់ ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា បានចូលរោងជ័យភ្ជាប់ពាក្យតាមប្រពៃណីខ្មែរជាមួយកូនកំលោះអ្នកក្រៅសិល្បៈមួយរូប។ នៅក្នុងកម្មវិធីភ្ជាប់ពាក្យពិធីការិនីរូបនេះក៏មានការចូលរួមពីសំណាក់បងប្អូនសាច់ញាតិក៏ដូចជាតារាល្បីៗច្រើនរូបផងដែរ។








ចំពោះដំណឹងដ៏សែនរីករាយនេះ មហាជនអ្នកតាមដានបណ្ដាញសង្គមបាននាំគ្នាចូលខមិនអបអរសាទរ ក្នុងនោះឃើញមានអ្នកក្នុងវិស័យសិល្បៈក៏បានបង្ហោះវីដេអូសាទរគូស្នហេ៍ថ្មោងថ្មីដែលត្រៀមចូលរោងការនាពេលឆាប់ៗ ខាងមុខនេះផងដែរ៕
រូបភាព ៖ The ring wedding cambodia























Account
Security
Favourite Content