អ្នកគាំទ្របាននាំគ្នាចែករំលែកវីដេអូសកម្មភាពខុសប្រក្រតីររបស់ Lee Soo-hyuk រហូតមានការព្រួយបារម្ភចំពោះស្ថានភាពសុខភាពរបស់តារាសម្ដែងរូបនេះ តែទីភ្នាក់ងារបានបញ្ជាក់ថា លោកមិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរនោះទេ។
ចាប់តាំងពីខែឧសភាកន្លងមក អ្នកគាំទ្រចាប់ផ្ដើមសង្កេតឃើញពីអាការប្លែកៗរបស់ Lee Soo-hyuk ដោយអ្នកគាំទ្រយល់ឃើញថា លោកអាចនឹងកំពុងតែមានបញ្ហាសុខភាពណាមួយ។ ជាក់ស្ដែង នៅក្នុងវីដេអូខ្លះ តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ បង្ហាញទឹកមុខ និងសកម្មភាព ដែលអ្នកគាំទ្របានយល់ឃើញថា ប្រហែលជាលោកមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ទន្ទឹមគ្នានេះ ក៏មានអ្នកគាំទ្រខ្លះបានយល់ឃើញថា នេះគឺជាអាការតែមួយជាមួយនឹង G-Dragon នៅពេលដែលតារាចម្រៀងជួបបញ្ហាផ្លូវចិត្តដែលមានឈ្មោះថា ថប់បារម្ភ ឬ Anxiety។
ស្របពេលដែល កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ Lee Soo-hyuk បានស្ថិតនៅក្នុងស្ថានភាពហត់នឿយខ្លាំង ក្រោយត្រូវផ្ដល់ហត្ថលេខាក្នុងកម្មវិធីជំនួបអ្នកគាំទ្រនៅប្រទេសចិនដល់ទៅ ១២ម៉ោង បន្ទាប់ពីអ្នករៀបចំកម្មវិធីបានលក់សំបុត្រខុសការចរចាដើមផង ទើបធ្វើឱ្យប្រធានបទនេះ បានលើកយកមកជជែកនៅលើអ៊ីនធឺណិតម្ដងទៀត។

យ៉ាងណាមិញ នៅថ្ងៃទី៤ ខែកញ្ញានេះ Saram Entertainment ដែលជាទីភ្នាក់ងាររបស់តារាប្រុសបានបកស្រាយតាមរយៈសារព័ត៌មាន MHN ទាក់ទងនឹងស្ថានភាពសុខភាពរបស់សិល្បករខ្លួនថា៖ “ជាសំណាងល្អ គាត់មិនមានកើតអ្វីធ្ងន់ធ្ងរនោះទេ”។
ដូចគ្នាដែរ អ្នកគាំទ្ររបស់ Lee Soo-hyuk មួយចំនួនទៀត ក៏បានចេញមកចែករំលែកដែរថា លោកគឺជាមនុស្ស Introvert ហើយនេះគ្រាន់តែជាមួយជ្រុងទៀតរបស់តារាប្រុស ដែលលោកមិនងាយបង្ហាញនៅក្នុងទីសាធារណៈកន្លងមក៕

























Account
Security
Favourite Content