តារាចម្រៀងរ៉េប ជី ដេវីត បង្ហោះសារក្ដៅចិត្តក្រោយត្រូវបានគេបោកលុយរាប់លានរៀលដែលជាលុយជំនួយសម្រាប់ជួយដល់កងទ័ពជួរមុខ ឈរជើងការពារទឹកដី។ លុយជំនួយប្រមាណជា ៨ លានរៀលត្រូវជនបោកប្រាស់យកទៅ និងមិនបានប្រគល់ដល់ដៃកងទ័ពជួរខ្មែរ ដែលបានប្រយុទ្ធតស៊ូជាមួយសត្រូវនៅសមរភូមិឡើយ។

ដូចដែលមហាជនបានជ្រាបក្នុងអំឡុងពេលដែលប្រទេសជាតិជួបបញ្ហាដោយសារជម្លោះព្រំដែនដែលបង្កឡើងដោយកងទ័ពសៀម តារារ៉េប ជី ដេវីត បានប្រកាសបង្កើតមូលនិធិ ដើម្បីជួយដល់កងកម្លាំងទាហានជួរមុខក៏ដូចជាប្រជាជនភៀសសឹកកម្ពុជាជាច្រើន។
កន្លងមក លោក និងភរិយា ព្រមទាំងក្រុមការងារធ្លាប់បានដឹកជញ្ជូនជំនួយ ស្បៀងទៅកាន់តំបន់ដែលមានតម្រូវការខ្បស់ច្រើនដងមកហើយ។ ពិតណាស់ រាល់ជំនួយជាថវិកាដែលលោកទទួលបានត្រូវបានចំណាយទៅតាមការចាំបាច់របស់កងទ័ពដែលនៅជួរមុខ។


ដោយឡែក ស្រាប់តែម្សិលមិញនេះ តារារ៉េបល្បីឈ្មោះរូបនេះបានបង្ហោះសារក្ដៅចិត្តទាំងយប់បែបនេះថា៖ «មានប្រាំបីលានអត់ហ៊ានផឹកកាហ្វេទេសុខចិត្តអោយវាយកទៅជួយបងប្អូននៅខាងមុខ ចុងក្រោយវាបោកអាតិរច្ឆានអេីយអញកោដវាដាច់ចិត្តសុីទៅរួច។ ជីវិតហ្នឹងមិនដឹងរស់ធ្វើស្អីទេអាអើយទៅងា-ប់ទៅអញធុញណាស់»។ មិនប៉ុន្មានម៉ោងបន្ទាប់លោកបានបង្ហោះសារ១ទៀតដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ «តាំងចិត្តមេត្តាថាណ្ហើយចុះ សារនេះផ្តាំចុងក្រោយលុយទាំងអស់ត្រូវទៅដល់ដៃបងប្អូននៅខាងមុខបើមិនដូច្នោះទេទូលទៅ។»


តាមរយៈការបង្ហោះសារជាបន្តបន្ទាប់របស់តារារ៉េបប្រុសរូបនេះបានធ្វើឱ្យហ្វេនៗជាច្រើនចូលខមិនសួរនាំ និងជជីកសួររកមុខជនបោកប្រាស់ចិត្តអប្រិយម្នាក់នោះ។ អ្នកខ្លះទៀតបានចូលរួមជាមតិយោបល់ឱ្យលោកដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ ខណៈនេះមិនមែនជាចំនួនតិចតួចណាមួយជាលុយជំនួយសម្រាប់ជួយទាហានជួរមុខ និងដើម្បីចៀសវាងកុំឱ្យមានអ្នកចាញ់បោកបន្តទៀត៕
រូបភាព ៖ Ngoun Chan Davith























Account
Security
Favourite Content