អង្គរក្សប្រុសដែលបានការពារ IU អស់ពេលជាង ១៣ ឆ្នាំបានចែករំលករូបភាពជាមួយនឹងតារាស្រីរូបនេះ នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីចូលរួមអបអរសាទរដែលនាងទទួលបានពានរង្វាន់កិត្តិយសពីកម្មវិធី Newsis K-Expo ឆ្នាំ ២០២៥។


ជាក់ស្ដែង នៅក្នុងកម្មវិធីដែលរៀបចំឡើងតាំងតែពីថ្ងៃទី២៨ ខែសីហា កន្លងទៅ IU បានទទួលពានរង្វាន់ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជាការកោតសរសើរទៅលើតារាស្រីវ័យ ៣២ឆ្នាំ ដែលបានចូលរួមផ្សព្វផ្សាយវប្បធម៌របស់កូរ៉េខាងត្បូងទៅកាន់ឆាកអន្តរជាតិ។
ក្នុងឱកាសនេះ លោក Park Geun-woo ដែលជាអង្គរក្សរបស់តារាស្រីពហុជំនាញ ក៏បានបង្ហោះរូបភាពនៅលើគណនី Instagram ដើម្បីបង្ហាញពីអារម្មណ៍រីករាយចំពោះនាងផងដែរ ថា៖ “អបអរសាទរដល់ចៅហ្វាយស្រីយើង Ji-eun ដែលទទួលបានពានរង្វាន់ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍”។
គួរឱ្យដឹងផងដែរថា Park Geun-woo បានការពារ IU តាំងតែពីឆ្នាំ ២០១២ មកម៉្លេះ ដោយកន្លងមក អ្នកគាំទ្របានលើកឡើងថា ភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ គឺប្រៀបដូចជាសមាជិកគ្រួសារតែមួយ។ ឯនៅក្នុងការបង្ហោះខាងលើនេះ ក្រុមអ្នកគាំទ្រក៏បានកោតសរសើរដែរថា លោកមានភាពកក់ក្ដៅ និងនិយាយថា នេះគឺជាសកម្មភាពដែលគួរឱ្យស្រឡាញ់៕

























Account
Security
Favourite Content