នៅទីបំផុតព្រះនាង នរោត្តម ជេនណា បានបង្ហាញរូបភាពទ្រង់ថតឲ្យទស្សនាវដ្ដីចិន លើផេកផ្លូវការហើយ ក្រោយសភាពការណ៍ប្រទេសកម្ពុជាមានភាពប្រសើរឡើងវិញ។ សម្រាប់ខ្លឹមសារនៃ Conceptថតរូបនោះ គឺផ្អែកលើប្រពៃណីបែប «guófēng» ដែលជាអរិយធម៌ដ៏ចំណាស់មួយ មានអាយុកាលរាប់ពាន់ឆ្នាំ។

ក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ ៦៧ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន សែរាជវង្សខ្មែរ នរោត្តម ជេនណា បានបង្ហាញភាពរស់រវើកនៅលើ Trendmo China Magazine។ ព្រះនាងមានព្រះបន្ទូលថា ទ្រង់មានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងការជំរុញការអភិរក្ស និងការផ្លាស់ប្ដូរវប្បធម៌គ្នារវាងមិត្តភាពប្រទេសទាំងទ្វេ តាមរយៈការបង្ហាញទិដ្ឋភាព សិល្បៈ ប្រពៃណីចិន ប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើប្រពៃណីបែប «guófēng» ដែលជាអរិយធម៌ដ៏ចំណាស់មួយ មានអាយុកាលរាប់ពាន់ឆ្នាំ ក្រោមការផលិតដោយ Trendmo China Magazine ទស្សនាវដ្ដីដ៏ល្បីល្បាញ ក្នុងប្រទេសចិន។
រូបភាពរបស់ព្រះនាងតូច ទទួលបានការសរសើរ ស្រលាញ់ ចូលចិត្ត និងចែករំលែកច្រើនមែនទែននៅលើបណ្ដាញសង្គម Facebook ខ្មែរ នៅថ្ងៃ ១១ ខែសីហានេះ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់ជាច្រើនឈុត សែរាជវង្សព្រះជន្ម ១៣ ព្រះវស្សាអង្គ បង្ហាញពីសម្រស់ និងភាពលេចធ្លោទាំងសម្រស់ និងសម្លៀកបំពាក់។
គួរបញ្ជាក់ថា ព្រះនាង នរោត្តម ជេនណា គឺជាសិល្បករខ្មែរ ដែលជាប់សាច់សាលោហិតជារាជវង្ស ហើយទ្រង់គឺជាមុខមាត់សំខាន់របស់កម្ពុជា លើឆាកអន្តរជាតិ នាវេទិកាសិល្បៈផ្សេងៗក្រៅប្រទេស តែងព្រះភ័ក្ត្រទ្រង់ ដោយសារតែព្រះនាងតូច មានទាំងចំណេះដឹងផ្នែក វប្បធម៌ សិល្បៈ និងភាសាបរទេស ដែលអាចទំនាក់ទំនងបានយ៉ាងងាយស្រួល។ ទ្រង់ក៏ត្រូវបានសារព័ត៌មានក្រៅប្រទេសបានចុះផ្សាយពីស្នាព្រះហស្តជាច្រើនរួចមកហើយ មិនថានៅប៉ែកអឺរ៉ុប និងប៉ែកខាងអាស៊ីឡើយ សុទ្ធតែបានលើកសរសើរព្រះនាង នរោត្តម ជេនណា៕


















រូបភាព៖ Jenna Norodom





















































Account
Security
Favourite Content