វត្តមាន សុខគា គីមលាង ឬមហាជនស្គាល់ថា Kon Ant នៅក្នុងកម្មវិធីប្រកួត Miss Universe Cambodia 2025 ពិតជាធ្វើឲ្យអ្នកគាំទ្រតែងទន្ទឹងរង់ចាំមើលពីការផ្លាស់ប្ដូរស្ទីល៍រៀបចំតុបតែងខ្លួន និងផាត់មុខធ្វើសក់របស់កញ្ញា។ ព្រោះរូបភាពធម្មតារបស់ MUC15 កន្លងយើង ឃើញថានាងតែងជានារីបែបសុភាពរាបសា និងស្រគត់ស្រគំទាំងសម្លៀកបំពាក់ និងស្ទីល៍ Make Up។

តាំងពីចូលសមរភូមិប្រកួត Miss Universe Cambodia 2025 បានផ្លាស់ប្ដូរខ្លួនឯងខ្លាំង តាំងពីការតុបតែងខ្លួន ប្រែមកជាស្រស់ឆើតឆាយ តែមិនភ្លេចឡើយឥរិយាបថរម្យទម ទន់ភ្លន់ និងថ្លៃថ្នូរជានារីខ្មែរ។ អ្វីដែលអ្នកគាំទ្រសង្កេតឃើញច្រើនរបៀបរៀបចំខ្លួនរបស់ Kon Ant ដែលប្លែកទាំងស្រុងបែបនារីឡាទីន ដែលមានស្បែកទឹកឃ្មុំ និងការផាត់មុខបែបស៊ិចស៊ី។
Kon Ant ត្រូវបានគេមើលឃើញថា បេក្ខភាពម្នាក់ដែលលេចធ្លោក្នុង Miss Universe Cambodia 2025 និងត្រូវបានគេទស្សន៍ទាយច្រើនថា នាងនឹងអាចឈរក្នុង Top 5 នៃកម្មវិធី។ ជាក់ស្ដែងឆ្លងកាត់ការប្រកួតជាច្រើនវគ្គមក MUC15 ពិតជាធ្វើបានល្អ និងកំពុងស្ថិតនៅចំណោម Top 5 នៃ Miss Popular Vote របស់កម្មវិធី។


គួរបញ្ជាក់ផងដែរថាបេក្ខភាព Miss Universe Cambodia 2025 រូបនេះមិនត្រឹមទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្នុងស្រុកឡើយ សូម្បីតែ Fan Page របស់អ្នកគាំទ្រនៅបរទេសក៏គិតថា នាងស័ក្ដិសមជាម្ចាស់មកុដ Miss Universe Cambodia 2025 ព្រោះទាំងចំណេះដឹង រូបសម្រស់ ការតុបតែងខ្លួន គ្មានចំណុចណាដែល Kon Ant គ្មានឡើយ។
ប៉ុន្មានឈុតពី Kon Ant បែបនារីឡាទីន មើលទៅទាំងស៊ិចស៊ី ឡូយ ស័ក្ដិសមខ្លាំងណាស់ ពេលទៅថតនៅសមុទ្រ សម្រាប់ការប្រកួតប្រជែង Miss Universe Cambodia 2025៖





















រូបភាព៖ Kon Ant




















































Account
Security
Favourite Content