ក្រោយរៀបការរួចថ្មោងថ្មី បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៨ រឿន ណាត បានប្រើជីវិតរួមរស់ជាមួយស្វាមីរូបសង្ហាដែលជា Mister Friendship International 2023 នៅលើទឹកដីអាមេរិកយ៉ាងស្រស់បំព្រង និងមានក្ដីសុខ។

មហាជនប្រាកដជាបានដឹងរួចមកហើយថា Miss Universe 2018 រឿន ណាត និងស្វាមី លាវ វេងហួរ បានដឹកដៃគ្នាលើទឹកដីអាមេរិកកាលពីខែឧសភាកន្លងទៅ។ មុនចាកចេញពីកម្ពុជា គូស្នេហ៍តារាសម្ដែង និងបង្ហាញម៉ូតទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងធំដុំនៅទឹកដីកំណើត ដោយមានសាច់ញាតិ និងមិត្តភ័ក្ដិនៅក្នុងរង្វង់សិល្បៈចូលរួមផងដែរ។
ក្រោយចេញទៅដល់អាមេរិកជាមួយស្វាមី បវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះបានបង្ហាញជារឿយៗនូវសកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ តាមរយៈសកម្មភាពអមជាមួយស្នាមញញឹមដ៏ទន់ភ្លន់ដែលលេចឡើងនៅលើផ្ទៃមុខដ៏ស្រស់ផូរផង់របស់អ្នកនាង រឿន ណាត បានបង្ហាញឱ្យមហាជនបានឃើញនូវសុភមង្គលពិតៗដែលអ្នកនាងទទួលបានស្វាមីនិងក្រុមគ្រួសារ។
ស្វាមីសង្ហារបស់បវរកញ្ញារូបស្រស់ រឿន ណាត គឺ លាវ វេងហួរ ត្រូវបានចាត់ចូលជាកំពូលបុរសមាត់ផ្អែមជាពិសេសរាល់ពេលដែលលោកពោលសរសើរភរិយាជាទីស្រលាញ់តែម្ដង។ អារម្មណ៍ដ៏សែនកក់ក្ដៅដែលបុរសម្នាក់តែងផ្ដល់ឱ្យនារីជាទីស្រលាញ់គឺពិតជាពេញបរិបូរណ៍ដែលមិនត្រឹមធ្វើឱ្យភរិយាក្មេងខ្ចីញញឹមបិទមាត់ពុំជិតតែក៏ធ្វើឱ្យនារីៗមិនតិចនាក់ពោលសរសើរនិងលួចច្រណែន រឿន ណាត ដែលមានស្វាមីមិនត្រឹមរូបស្រស់សង្ហាថែមទាំងជាបុរសដ៏សែនកក់ក្ដៅថែមបែបនេះ៕







រូបភាព៖ Leav Veng Hour និង Rern Nat
























Account
Security
Favourite Content