Doja Cat, J Balvin រួមទាំង Tems នឹងក្លាយខ្លួនជាសិល្បកររូបដំបូងដែលបានឡើងសម្ដែងចម្រៀងរបស់ខ្លួននៅឯ FIFA Club World Cup ដោយឆ្នាំ ២០២៥នេះ ជាឆ្នាំដំបូងដែលកម្មវិធីប្រកួតបាល់ទាល់លំដាប់ពិភពលោកមួយនេះ រៀបចំឱ្យមានការប្រគំតន្រ្តីនៅពេលសម្រាកពាក់កណ្ដាលការប្រកួត។

ការសម្ដែងនៅវគ្គ Halftime show នេះ នឹងធ្វើឡើងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រតែម្ដង គឺថ្ងៃទី១៣ ខែកក្កដា ឯកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក ក្រោមការរៀបចំការសម្ដែងពី Chris Martin សមាជិកក្រុមចម្រៀង Coldplay។
កម្មវិធីប្រគំតន្រ្តីដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់ FIFA នឹងបញ្ចូលទាំងចង្វាក់ភ្លេង Afrobeats, Reggaeton, Pop និង Hip-Hop រួមគ្នា ដែលជានិមិត្តសញ្ញាមួយទៀតនៃសាមគ្គីភាព និងធ្វើការផ្សាយផ្ទាល់តាមរយៈ DAZN.com ដោយឥតគិតថ្លៃ ជាមួយនឹងក្ដីរំពឹងថា នឹងមានមហាជនចំនួន ២ពាន់លាននាក់ចូលទស្សនា។

ជាក់ស្ដែង គោលបំណងនៃកម្មវិធីនេះ គឺមិនមែនដើម្បីតែការកម្សាន្តប៉ុណ្ណោះទេ។ ដោយឡែក អ្នករៀបចំកម្មវិធីបានធ្វើឡើងក្នុងគោលបំណងរៃអង្គាសប្រាក់ ឧបត្ថម្ភដល់ FIFA Global Citizen Education Fund។ ជាក់ស្ដែង ប្រាក់ចំនួន ១ដុល្លារពីសំបុត្រមួយសន្លឹកៗនឹងដកទៅឧបត្ថម្ភដល់មូលនិធិនេះ ដោយមានគោលដៅប្រមូលឱ្យបាន ១០០លានដុល្លារអាមេរិក។
គួរឱ្យដឹងផងដែរថា កម្មវិធី FIFA Club World Cup 2025 នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៤ ខែមិថុនា ឯសហរដ្ឋអាមេរិក ដោយមានក្រុមបាល់ទាត់ចំនួន ៣២ ក្រុមបានចូលរួម៕


























Account
Security
Favourite Content