លែងមានឈ្មោះត្រឹមជា រឿងតុក្កតា​ តែ Anime ជាផ្នែកមួយដ៏ឥទ្ធិពលនៅក្នុងចំណោម Gen Z

ការសិក្សាថ្នាក់សកលបានបង្ហាញថា Anime ឬ គំនូរជីវចលពីប្រទេសជប៉ុន មិនមែនគ្រាន់តែជាមាតិកាកម្សាន្តប៉ុណ្ណោះទេ ក៏ប៉ុន្តែមនុស្សកើតក្នុងជំនាន់ Z បានចាត់ទុកវាជាផ្នែកមួយនៃវប្បធម៌ ដែលជះឥទ្ធិពលដល់ការគិត និងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងកិច្ចសហការរវាង វេទិកាទស្សនាមាតិកាអនឡាញ Crunchyroll និងក្រុមស្រាវជ្រាវជាតិ (NRG) ក្រោមគម្រោងដែលមានឈ្មោះថា “តើ Anime ក្លាយ​ជា​កម្លាំងជំរុញផ្នែក​វប្បធម៌នៅ​ទូទាំង​ពិភពលោក​ដោយ​របៀប​ណា?” បានចង្អុលបង្ហាញថា Anime មិនមែនគ្រាន់តែជាប្រភេទភាពយន្តតុក្កតាដែលមាន ត្រឹមមនុស្សមួយក្រុមតូចចូលចិត្តដូចមុនទៀតថា តែវាបានក្លាយជាបាតុភូតផ្នែកវប្បធម៌មួយដែលបានឆ្លងព្រំដែនពីប្រទេសកំណើត ទៅកាន់សកលលោក ជាពិសេសនៅក្នុងចំណោម Gen Z។

ការស្ទង់មតិពីមនុស្ស ២៩ ០០០នាក់ក្នុងប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិក បានបង្ហាញលទ្ធផលថា មនុស្សជំនាន់ Z (អាយុ ១៣​-២៨ ឆ្នាំ) ចំនួន ៥៤ភាគរយគឺជាអ្នកគាំទ្រ Anime ស្របពេលដែល មនុស្សជំនាន់ Millennials (អាយុ ២៩-៤៤ ឆ្នាំ) ចំនួន ៤២ភាគរយ និង ២៤ភាគរយនៃ មនុស្សជំនាន់ X (អាយុ ៤៥-៥៤ឆ្នាំ) ក៏ជាអ្នកចូលចិត្តគំនូរជីវចលនេះដូចគ្នា។​

ខណៈដែលតួលេខនេះ​ បានបង្ហាញថា Anime កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមមនុស្សស្ទើរតែគ្រប់វ័យ ប្រមាណ ៦០ភាគរយនៃបុគ្គលទាំងនេះ ចូលចិត្តចែករំលែកមាតិកាខាងលើជាមួយនឹងសមាជិកគ្រួសារ និងមិត្តភក្ដិ និងប្រមាណជា ៥០ភាគរយប្រាប់ថា ខ្លួនចូលចិត្តចូលរួមក្នុងសកម្មភាពនានានៅលើបណ្ដាញសង្គម និងទស្សនាតុក្កតានេះជាមួយនឹងអ្នកដទៃ។ នេះភស្តុតាងមួយបន្ថែមទៀត ដែលអាចបញ្ជាក់ថា បច្ចុប្បន្ន Anime ក៏ជាភាសាសង្គមមួយ ដែលអាចយកមកប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងនៅក្នុងសហគមន៍ផងដែរ។

Gen Z បានប្រាប់ពីហេតុផលស្នូលចំនួន ៣ នៅពីក្រោយការចូលចិត្តតុក្កតាជប៉ុននេះថា វាជាគំនូរជីវចលដែលមានគុណភាពខ្ពស់ តួអង្គមានភាពរស់រវើក និងទំនាក់ទំនងដែលដក់ជាប់ក្នុងចិត្ត និងភាពច្នៃប្រដិត្ឋខ្ពស់នៅក្នុងសាច់រឿង។

សង្កត់ធ្ងន់លើលទ្ធផលខាងលើ ប្រធានផ្នែកទីផ្សារនៃ NRG បាននិយាយថា Anime មិនមែនគ្រាន់តែជាប្រភេទភាពយន្តមួយបែបដូចពីមុនទៀតទេ តែវាបានក្លាយជាភាសាសកលមួយដែលយុវវ័យអាចយល់គ្នាបាន និងអាចបំពេញតម្រូវចិត្តរបស់ទស្សនិកជនបានយ៉ាងចម្រុះបែប។

ជាមួយនឹងភាពល្បីល្បាញកម្រិតពិភពលោក ដែលអាចទម្លុះទាំងឧបសគ្គផ្នែកភាសា និងវប្បធម៌ Anime គឺជាកម្លាំងផ្នែកវប្បធម៌មួយ ដែលនឹងមានឥទ្ធិពលទៅលើគ្រប់យ៉ាង ចាប់តាំងពីការតុបតែងខ្លួន តន្រ្តី អត្តសញ្ញាណ និងកាបញ្ចេញមតិរបស់មនុស្សជំនាន់ Z៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

Leave a Reply

Your email address will not be published.Required fields are marked *