Rhode គ្រឿងសម្អាងរបស់ Hailey Bieber ទើបតែលក់ទៅឱ្យក្រុមហ៊ុន e.l.f. ក្នុងតម្លៃ ១ពាន់លានដុល្លារ

Eyes Lips Face ឬ e.l.f.  ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំរបស់អាមេរិក បានទិញយកយីហោគ្រឿងសម្អាងរបស់ភរិយា Justin Bieber ជាទឹកប្រាក់សុទ្ធ និងភាគហ៊ុនចំនួន ៨០០លានដុល្លារអាមេរិក ដោយផ្តល់ឱ្យ ២០០លានដុល្លារទៀត អាស្រ័យទៅលើការលក់ចេញជាក់ស្ដែងនៅក្នុងពេល ៣ឆ្នាំខាងមុខទៀត។

បង្កើតឡើងដោយ Hailey Bieber កាលពីឆ្នាំ ២០២២  Rhode ទទួលបានការគាំទ្រយ៉ាងឆាប់រហូត រហូតអាចរកចំណូលបានប្រមាណ ២១២លានដុល្លារអាមេរិក គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ ដោយផលិតផលពីយីហោនេះ មានតម្លៃចន្លោះពី ១៨ ទៅ៣៨ដុល្លារក្នុងមួយផលិតផល។ នេះបើផ្អែក The Independent។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ e.l.f ក្រុមហ៊ុនដែលផ្តោតលើគ្រឿងសម្អាងតម្លៃសមរម្យនេះបានសរសើរថា Rhode ជាផលិតផលដែលមានទីផ្សារស្រាប់ ព្រោះយីហោនេះតែងតែមានអ្នកតម្រង់ជួរចាំទិញជាប្រចាំ ឯនៅលើគេហទំព័រវិញ ក៏តែងលក់អស់ពីស្តុកជាញឹកញយដែរ។

ដ្បិតលក់យីហោនេះទៅឱ្យក្រុមហ៊ុនដទៃក៏ពិតមែន តែស្ថាបនិកស្រីវ័យ ២៨ឆ្នាំ នឹងបន្តតួនាទីជា Chief Creative Officer និង Head of Innovation រួមទាំងចូលរួមជាទីប្រឹក្សាយុទ្ធសាស្ត្រដល់ក្រុមហ៊ុនផងដែរ។

Hailey Bieber បានរៀបរាប់ថា នេះគឺជាភាពជោគជ័យមួយ ដែលខ្លួនតែងតែស្រមៃសម្រាប់ក្រុមហ៊ុនក្នុងពេលកន្លងមក ដោយបង្ហាញក្ដីសង្ឈឹមថា នឹងអាចរីកលូតលាស់បន្តទៅមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy

ឈានដល់វ័យ ៥២ ឆ្នាំ Victoria Beckham យល់ថា អាយុមិនមែនជាឧបសគ្គជីវិត

Victoria Beckham បានបង្ហើបអំពីការរស់នៅក្នុងជីវិតយ៉ាងមានក្ដីសុខ និងជឿជាក់ ក្នុងវ័យ ៥២ ឆ្នាំ ជាមួយសារព័ត៌មាន The Times កាលពីចុងខែ ឧសភា កន្លងទៅ ដោយតារាស្រីជឿថា ការមានអាយុច្រើនមិនមែនជាបញ្ហារំខានចិត្ត

Leave a Reply

Your email address will not be published.Required fields are marked *