វត្តមានរបស់តារាខេប៉ុបមិនមែនជារឿងចម្លែកទៀតឡើយសម្រាប់កម្មវិធីលំដាប់ពិភពលោក Met Gala ដោយ Rosé និង CL បានបង្កើតប្រវត្តិសាស្រ្តជាតារាខេប៉ុបស្រីដំបូងគេបង្អស់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុង Met Museum ក្នុងឆ្នាំ ២០២១។ បន្ដមកដោយ Stray Kids បានក្លាយជាក្រុមចម្រៀងខេប៉ុបដំបូងបង្អស់តំណាងឱ្យប្រេន Tommy Hilfiger ចូលរួមក្នុង Met Gala ២០២៤។
មកដល់ឆ្នាំ ២០២៥ វត្តមានរបស់តារាខេប៉ុនជួរមុខល្បីៗក៏នៅតែត្រូវបានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ខៀវក្នុងកម្មវិធី Met Gala 2025 ដែរដែលរួមមាន S.Coups ប្រធានក្រុម SEVENTEEN តំណាងឱ្យប្រេន BOSS ព្រមទាំងសមាជិក BLACKPINK ទាំង ៣ រូបដូចជា Jennie តំណាងឱ្យប្រេនម៉ាក Chanel, Lisa តំណាងឱ្យប្រេន LV (Louis Vuitton) និង Rosé តំណាងឱ្យប្រេន YSL and Tiffany & Co.។
ចំពោះសម្លៀកបំពាក់នៅក្នុងឆ្នាំ ២០២៥ នេះត្រូវបានរៀបចំតុបតែងឡើងក្រោមប្រធានបទ “Superfine: Tailoring Black Style” ដែលរំលេចឡើងនូវកេរ្ដិ៍ដំណែលនៃការច្នៃប្រតិដ្ឋពណ៌ខ្មៅជាមួយនឹងការឌីហ្សាញបែបសហសម័យ។ ដូច្នេះចង់ដឹងថាតារាខេប៉ុបទាំង ៤ ដួងមានរូបសម្រស់ស្រស់ស្អាត ស្រស់សង្ហា បែបណាមកមកលើនៅក្រោមនេះទាំងអស់គ្នា៖
១. Jennie



២. Lisa



៣. Rosé



៤. S.Coups

























































Account
Security
Favourite Content