កាន់តែកៀកថ្ងៃ តារាសម្ដែង នី មុនីនាថ អំពាវនាវឱ្យមានអ្នកចូលរួមបរិច្ចាគឈាមបន្ថែម​​

តារា​សម្ដែង នី មុនីនាថ ដែល​មហាជន​ធ្លាប់​បាន​ស្គាល់​​ថា​ជា​តារា​ទឹក​ភ្នែក ​បាន​ចេញ​វីដេអូ​មួយបង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដោយ​តួ​លេខ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​​មាន​មិន​ដល់ ​១០០​នាក់​ខណៈ​កាន់​តែ​កៀក​ថ្ងៃ​ទៅ​ហើយ​។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​សម្ដែង​សម្បុរ​ស្រអែម​ស្រស់ នី មុនីនាថ បាន​បង្ហាញ​ទឹក​មុខ​ព្រួយ​បារម្ភ​ខណៈ​មិន​សូវ​មាន​បង​ប្អូន​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្តដែល​​ការងារ​មនុស្ស​ធម៌​មួយ​នេះសង្គម​តម្រូវការ​ខ្លាំង​បំផុត។ ជាក់​ស្ដែង ​នៅក្នុង​វីដេអូនោះដែរ នី មុនីនាថ បាន​ឱ្យ​ដឹង​ពី​តួ​លេខ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​បរិច្ចាគ​ឈាម​ដែល​មាន​ត្រឹម​តែ ៥៥ នាក់​តែ​ប៉ុណ្ណោះ​ដែល​នេះ​គឺ​ជា​ចំនួន​មួយ​ដែល​អ្នក​នាង​មាន​ការ​ព្រួយ​បារម្ភ​ជា​ពន់ពេក​ព្រោះ​តម្រូវ​ការ​ឈាម​មាន​ចំនួន​ច្រើន​ខណៈ​ការ​ផ្ដល់​មាន​ចំនួន​តិច​នៅ​ឡើយ។

ក្នុង​នោះ​ដែរ អ្នក​នាង​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ចូលរួម​បន្ថែម​ពី​សំណាក់​បង​ប្អូន​ប្រជាជន​ខ្មែរ​ក្នុង​ការ​​បរិច្ចាគ​ឈាម​​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ខាង​មុខ​នេះ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៩​យប់ នៅ​ផ្សារ​ទំនើប​អូឡាំព្យាឱ្យបានច្រើនកុះករបន្ថែមទៀត។ នា​ថ្ងៃ​នោះ​ដែរ ពេល​ព្រឹក​មាន​ការ​សម្ដែង​ឱវាទ​និង​សមាធិ ព្រមទាំង​មាន​ការ​ចូលរួម​ចែក​រំលែក​ពី​អ្នក​ជំងឺ​ដែល​ធ្លាប់​ទទួល​បាន​ឈាម​ពី​មូលនិធិ នី មុនីនាថ និង​ផល​វិបាក​ផ្សេង​ៗ​​។ ដោយ​ឡែក ​ពេល​ល្ងាច​ក៏​មាន​ការ​បង្ហាញ​ទស្សនីយភាព​ល្ខោន​យីកេ​រឿង​ទុំ​ទាវ​ ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​ ព្រម​ជាមួយ​កម្មវិធី​ច្រៀង​រាំ​ពី​សំណាក់​សិល្បករ​ផង​ដែរ។

ការ​បំផុស​សកម្មភាព​មនុស្ស​ធម៌​នេះ​ឡើង​ជា​ការ​ចូលរួម​ចែក​រំលែក​ក្ដី​ស្រលាញ់​ទៅ​កាន់​ជន​រងគ្រោះ​ទាំង​ឡាយ​ដែល​កំពុង​ត្រូវ​ការ​ឈាម​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត និងជា​គុណ​តម្លៃ​ដ៏​ប្រពៃ​មិន​អាច​កាត់​ថ្លៃ​បាន​​៕

ប្រភពរូបភាព ៖ Ny Monyneath


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *