ទោះគ្រួសារ Kim Sae Ron ដាក់ពាក្យបណ្ដឹង តែ YouTuber Lee Jin Ho នៅតែបង្ហាញជំហរថាខ្លួនស្អាតស្អំ

នៅថ្ងៃទី១៧ ខែមីនានេះ YouTuber លោក Lee Jin Ho បានចេញវីដេអូម្ដងទៀត ឆ្លើយតបទៅលើពាក្យបណ្ដឹងដែលក្រុមគ្រួសាររបស់ Kim Sae Ron បានប្ដឹងមកលើខ្លួន ដោយបន្តអះអាងថា ពាក្យដែលខ្លួននិយាយជាពាក្យពិត និងសុំច្រានចោលទៅលើការចោទប្រកាន់មួយចំនួន។

សូមរំឭកពីដើមហេតុនៃការប្ដឹងផ្ដល់ខាងលើនេះផងដែរថា ជាក់ស្ដែង Lee Jin Ho ដែលជាអ្នកផលិតវីដេអូនៅលើកម្មវិធីយូធូប បានចាប់ផ្ដើមធ្វើវីដេអូទាក់ទងនឹង Kim Sae Ron តាំងតែពីឆ្នាំ២០២២ មកម៉្លេះ តែក្រុមគ្រួសាររបស់តារាស្រីរូបនេះបានប្រកែកថា ការលើកឡើងនៅក្នុងវីដេអូទាំងនោះសុទ្ធសឹងតែជារឿងមិនពិត។

យ៉ាងណាមិញ អ្វីដែលជាដើមហេតុធំ នាំឱ្យគ្រួសាររបស់ Kim Sae Ron សម្រេចចិត្តប្រើប្រាស់វិធានការតាមផ្លូវច្បាប់ទៅលើលោក គឺដោយសារតែ YouTuber រូបនេះ ធ្លាប់បាននិយាយថា ទំនាក់ទំនងស្នេហារវាង Kim Sae Ron និង Kim Soo Hyun គ្រាន់តែជារឿងប្រតិដ្ឋតែប៉ុណ្ណោះ។

ជាការឆ្លើយតបទៅនឹងពាក្យបណ្ដឹងខាងលើ លោក Lee Jin Ho បានចេញវីដេអូមួយដែលមានចំណងជើងថា “សេចក្ដីថ្លែងការណ៍របស់ខ្ញុំទៅលើពាក្យបណ្ដឹង… ខ្ញុំនឹងបង្ហាញការពិតរហូតដល់ទីបញ្ចប់” ដែលជាបកស្រាយទៅលើបញ្ហានេះ។

អតីតអ្នកសារព័ត៌មានរូបខាងលើ បាននិយាយថា៖ “កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា គ្រួសារ​របស់​ Kim Sae Ron បាន​ប្រកាស​ថា​ ពួកគេបាន​ដាក់​ពាក្យ​ប្ដឹង​មក​ខ្ញុំ។ ខ្ញុំ​សូម​បង្ហាញ​ជំហរ​របស់​ខ្ញុំ​ចំពោះ​បញ្ហា​នេះ។ ខ្ញុំសូមបង្ហាញការគោរពចំពោះគ្រួសារសពដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ តែទោះបីជាយ៉ាងណា វានៅមានភាពស្រពិចស្រពិលមួយចំនួន ដែលខ្ញុំត្រូវតែចេញមកបញ្ជាក់”។​

ជាក់ស្ដែង លោកបានប្រកែកដាច់ខាតទៅលើការចោទប្រកាន់ខាងលើ ដែលបានលើកឡើងថា កន្លងមក ខ្លួនមិនធ្លាប់បាននិយាយទេថា ទំនាក់ទំនងស្នេហារវាងតារាទាំងពីរូប គឺជារឿងមិនពិត ឬរឿងប្រតិដ្ឋ។

ទន្ទឹមគ្នានេះ ទាកទងនឹងមតិដែលបានលើកឡើងថា ខ្លួនបានឆ្លៀតឱកាសទាក់ទងទៅគ្រួសារសពដើម្បីសួរនាំព័ត៌មានយកមកផ្សព្វផ្សាយបន្ត លោក Lee Jin Ho បានប្រកែកថា លោកទាក់ទងទៅគ្រាន់តែចង់ចូលរួមរំលែកទុក្ខប៉ុណ្ណោះ គ្មានគោលបំណងអ្វីលើសពីនេះឡើយ។

យ៉ាងណាមិញ ក្រៅតែពីបកស្រាយខាងលើ លោកក៏បានចោទជាសំណួរទៅកាន់គ្រួសាររបស់ Kim Sae Ron វិញដែរថា ហេតុអ្វីបានជាពួកគេដាក់ពាក្យបណ្ដឹងតែមកលើលោក ស្របពេលដែលសារព័ត៌មានមួយចំនួនក៏បានរាយការណ៍ដូចគ្នាទៅនឹងខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Leave a Reply

Your email address will not be published.Required fields are marked *