ធ្ងន់ក! តារា​សម្ដែងកូរ៉េ Yoo Yeon Seok ប្រឈមការ​ផាក​ពិន័យជិត ៥ ​លាន​ដុល្លារ​អាមេរិក ករណីគេចពន្ធ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើននៅថ្ងៃទី ១៤ ខែមីនានេះបង្ហាញថា តារាសម្តែង Yoo Yeon Seok កំពុងប្រឈមការផាកពិន័យពន្ធយ៉ាងធ្ងន់ធ្ងរចំនួន ៧ ពាន់លានវ៉ុន (ប្រមាណ ៤,៨ លានដុល្លារអាមេរិក) រួមទាំងពន្ធលើប្រាក់ចំណូលដែលមិនបានបង់។

ថ្មីៗនេះ តារាសម្តែងតួ​ឯកប្រុសរឿង “When the Phone Rings” ត្រូវបានឆ្លងកាត់ការធ្វើសវនកម្មពន្ធយ៉ាងយកចិត្តទុកដាក់ដោយសេវាពន្ធជាតិរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាលទ្ធផលលោកត្រូវបានតម្រូវឱ្យបង់ពន្ធបន្ថែមប្រហែល ៧ ពាន់លានវ៉ុន។

ការធ្វើសវនកម្ម​នេះត្រូវ​បាន​​រាយការណ៍​ថា​កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ពន្ធ​ទាក់​ទង​នឹង​ការ​បង្កើត​ក្រុមហ៊ុន Forever Entertainment ដែល​ជា​ភ្នាក់ងារ​ថ្មីបង្កើត​ឡើង​ដោយ Yoo Yeon Seok ផ្ទាល់។

យ៉ាងណាមិញ ភាគី Yoo Yeon Seok បានបដិសេធសេចក្ដីសម្រេចនេះនិងដាក់ពាក្យស្នើសុំការត្រួតពិនិត្យពន្ធម្ដងទៀត និងស្នើសុំឱ្យកាត់បន្ថយចំនួនពន្ធក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យផងដែរ។

ពាក់ព័ន្ធព័ត៌មាននេះ នៅថ្ងៃទី ១៤ ខែមីនានេះដែរ ទីភ្នាក់ងាររបស់លោកគឺ KINGKONG by STARSHIP ក៏បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបញ្ជាក់ថា៖ “បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​បកស្រាយ និង​ការ​អនុវត្ត​ច្បាប់​ពន្ធដារមានភាពខុសគ្នា​រវាង​តំណាង​ពន្ធដារ​របស់​យើង និង​អាជ្ញាធរ​ពន្ធដារ។ បច្ចុប្បន្ន ពួកយើងកំពុងរង់ចាំសេចក្តីសម្រេចចុងក្រោយរបស់អាជ្ញាធរពន្ធដារ បន្ទាប់ពីការត្រួតពិនិត្យការវាយតម្លៃលើកមុន។ ដោយសារនេះមិនទាន់ជាសេចក្តីសម្រេចដែលត្រូវបានបញ្ជាក់ ឬបញ្ចប់នៅឡើយ ទើបពួកយើងមានគម្រោងបង្ហាញករណីនេះតាមរយៈនីតិវិធីច្បាប់ត្រឹមត្រូវពេលក្រោយ”។

មិនមែនតែ Yoo Yeon Seok នោះទេ ប៉ុន្តែថ្មីៗ​នេះដែរ តារា​សម្ដែងស្រី Honey Lee ក៏​ត្រូវ​រង​ការ​ធ្វើ​សវនកម្ម​ពន្ធយ៉ាងម៉ត់ចត់ដូចគ្នា ដោយ​ត្រូវ​រង​ការ​ផាក​ពិន័យ​ចំនួន ៦ ពាន់​លាន​វ៉ុន ខណៈភាគីខាងតារាសម្ដែងបានបដិសេធយ៉ាងដាច់អហង្ការចំពោះការសង្ស័យរឿង «គេចពន្ធ» ដោយបញ្ជាក់ថា ក្រុមហ៊ុននាងបានបង់ពន្ធបន្ថែមគ្រប់ចំនួនអស់ហើយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

Leave a Reply

Your email address will not be published.Required fields are marked *