សម្រាប់ វណ្ណដា មិនជាពិបាកឡើយ ក្នុងការនាំតន្រ្តីរបស់ខ្លួនចូលទៅកាន់ trending លើនៅ platform YouTube។ បទ Smoke Up ដែលចេញកាលពីក្បាលព្រលប់ថ្ងៃ១៣ ខែមីនា ប្រើពេលតែប៉ុន្មានម៉ោងសោះ អាចឡើងមកឈរជាបទចម្រៀងមានអ្នកស្ដាប់ពេញនិយមស្ដាប់នៅលេខរៀងទី ១៣ បាត់ទៅហើយ។

Smoke Up ដែល វណ្ណដា បានរួមដៃគ្នាជាមួយ Rapper ដ៏ល្បីរបស់ថៃ Young Ohm ចម្រាញ់បានបទដ៏ទាក់ទាញមួយឡើង។ Part របស់ វណ្ណដា ក៏បាននិយាយពី Title នៃអាល់ប៊ុមថ្មីត្រីវិស័យនោះផងដែរ ហើយឃ្លានៃបទ Smoke Up ក៏មិនសូវខុសពីចម្រៀងមុនៗរបស់តារាប្រុសរូបនេះដែរ ពោលមានការតាក់តែងពីការខិតខំប្រឹងប្រែង និងការអួតសម្ញែងរបស់ប្រើប្រាស់មានតម្លៃ ដែលជាញើសឈាមខិតខំប្រឹងប្រែងរហូតអាចមានអ្វីៗគ្រប់យ៉ាងក្នុងដៃ។ អ្វីដែល វណ្ណដា មិនភ្លេច គឺតបស្នងអ្នកមានគុណ ដោយការទិញរបស់ល្អៗជូនម្ដាយ។
គ្រប់ឃ្លាឃ្លោង និងអត្ថន័យរបស់ Smoke Up ពិតជាមិនគួរឲ្យជឿថាកំពូលតារារ៉េបជួរមុខ វណ្ណដា និង Top Rapper នៃប្រទេសថៃ គឺ Young Ohm អាចស្វែងរករសជាតិថ្មី មកលាយបញ្ចូលគ្នាយ៉ាងស៊ីចង្វាក់ដូចនេះ។

គ្រាន់តែ Smoke Up បង្ហោះចេញទៅភ្លាមហ្វេននៃតារា រ៉េបកំពូលទាំងទ្វេ បានចម្រុកចូលមើលគ្រប់ ធ្វើឲ្យបទនោះជាប់ #19 on trending នៅលើ YouTube ត្រឹម ១ ម៉ោង។ គួរបញ្ជាក់ថា ម៉ាន់ វណ្ណដា មិនក៏ នឹងទម្លាក់អាល់ប៊ុមទី៣ របស់ខ្លួនដែលមានឈ្មោះថា ត្រីវិស័យ នាថ្ងៃស្អែកនេះដែរ។ អ្នកគាំទ្រជឿជាក់ថា បទនីមួយៗរបស់តារារ៉េបវ័យ ២៨ ឆ្នាំ នឹងពីរោះជក់ចិត្តគ្រប់បទ ដូចអាល់ប៊ុមទី១ និងទី២ដែរ៕




រូបភាព៖ Vannda




















































Account
Security
Favourite Content