យុវតី Donna Helen Bowser កូនស្រីពិធីការិនី ខៀវ សានសាណា ដែលត្រូវម្ដាយផ្ចុងផ្ដើមឲ្យចូលរួមបវរកញ្ញាតំណាងកម្ពុជានាពេលអនាគត ពិតជាមិនធ្វើឲ្យអ្នកទន្ទឹងរង់ចាំខកបំណងឡើយពេលបង្ហាញខ្លួនម្ដងៗ។ រូបភាពពិធីការិនី ព្រមជាមួយកូនស្រី មើលឃើញយ៉ាងច្បាស់ថា Donna ខ្ពស់ជាងម្ដាយដាច់តែម្ដង។

ពិធីការិនីដែលសម្បូរទីផ្សារ ខៀវ សានសាណា ធ្លាប់ប្រាប់អ្នកសារព័ត៌មាន និងពេលផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី ចង់ឲ្យកូនស្រីតែមួយជាត្រួយបណ្ដូលចិត្តដាក់ពាក្យចូលប្រកួតបវរកញ្ញា ពេលដែលគ្រប់អាយុ ១៨ ឆ្នាំ។ កូនកាត់ខ្មែរកាត់កាណាដា ដ៏ស្រស់ស្អាតរូបរាងស្រឡូន រាងរៅ និងកម្ពស់ខ្ពស់ស្រឡះ ពិតជាមិនខុសឡើយ បើសិនជាអ្នកតំណាងខ្មែរ ទៅលើឆាកអន្តរជាតិ។
ទម្រង់មុខកូនកាត់ដែលមានកែវភ្នែកពណ៌ប្រាក់ សក់ពណ៌ទង់ដែងធ្វើឲ្យ Donna ជាអនាគតបវរកញ្ញាខ្មែរដ៏សមបំផុត ព្រមជាមួយចំណេះដឹងទាំងភាសាជាតិ និងភាសាអង់គ្លេសបានមួយចប់ទៀត។ Donna ទើបមានវ័យ១៣ ឆ្នាំពិត តែបើមើលរូបភាពទាំងប៉ុន្មានសន្លឹកខាងក្រោមវិញ សឹងតែមិនគួរឲ្យជឿថាក្មេងជំទង់ទេ ព្រោះនាងដូចនារីពេញវ័យពិតៗ។
មិនត្រឹមមានសម្រស់ស្រស់ស្អាតបែបម៉ូដែលឡើយ កូនស្រីតែម្នាក់របស់ ខៀវ សានសាណា ក៏ពូរែរាំ និងជាមនុស្សចូលចិត្តលេងកីឡាផងដែរ។ បើពេលណា Donna Helen Bowser ឡើងឆាកប្រកួតប្រជែងក្នុងកម្មវិធីសម្រស់ណាមួយ ជឿជាក់ថាប្រាកដណាស់ថានាងនឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីជាក់ជាមិនខាន៕




រូបភាព៖ Sansana Khieu

























Account
Security
Favourite Content