សុទ្ធតែតារាល្បីៗ! J-Hope, Jennie, Le Sserafim,… និងតារាជាច្រើនទៀតត្រៀម Comeback ជាមួយបទថ្មីក្នុងខែមីនា

ស្របពេលរដូវផ្ការីកចូលមកដល់ខែមីនានេះ សិល្បករ K-pop ជាច្រើនក៏បានត្រៀមខ្លួនរួច ស្រេចដើម្បីនាំយកភាពរីករាយស្រស់ស្រាយជូនអ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីៗរបស់ពួកគេ។ រាប់ចាប់ពីក្រុមល្បីៗដូចជា Le Sserafim, The Boyz និង NMIXX រហូតដល់សិល្បករទោលដូចជា J-Hope និង Jennie ពេញមួយខែនេះពិភពខេប៉ុបនឹងពោរពេញដោយការប្រកួតប្រជែងក្ដៅគគុកលើតារាងចម្រៀងផ្សេងៗ។

TREASURE

បញ្ជីឈ្មោះសិល្បករត្រៀមធ្វើការវិលត្រលប់ដែលគួរឱ្យចាប់អារម្មណ៍ចាប់ផ្ដើមពីក្រុមចម្រៀងប្រុសសមាជិក ១០ នាក់របស់ YG Entertainment គឺ TREASURE ជាមួយនឹងការចេញផ្សាយអាល់ប៊ុមថ្មីរបស់ពួកគេនៅថ្ងៃទី ៧ ខែមីនា។ មីនីអាល់ប៊ុមពិសេសដែលនឹងចេញនាពេលខាងមុខរបស់របស់ពួកគេមានចំណងជើងថា “PLEASURE” ដែលរួមមានបទថ្មីចំនួនបី រួមមានបទចម្រៀងនាំមុខ “YELLOW” រួមជាមួយបទ “SARURU” និងបទ “WHATEVER, WHENEVER” ក៏ដូចជាបទ “LAST NIGHT” ដែលបានចេញផ្សាយកន្លងមករួចហើយកាលពីខែធ្នូ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

បន្ទាប់ពីនេះ នៅថ្ងៃទី ១០ ខែមីនា Hoshi និង Woozi មកពីក្រុម SEVENTEEN នឹងបង្ហាញអាល់ប៊ុមរួមគ្នារបស់ពួកគេមានចំណងជើងថា “BEAM” ។ សមាជិកទាំងពីរដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​បទ “Bring It” របស់ SEVENTEEN កាលពីឆ្នាំ ២០១៧ បាន​ចាប់​ដៃ​គ្នា​ជា​ថ្មី​ម្តង​ទៀត ដោយ​រួម​ចំណែកក្នុងការនិពន្ធ​បទចម្រៀង​ទាំង​បី​ក្នុង​អាល់ប៊ុម​ថ្មី​នេះ។

Le Sserafim និង SEVENTEEN’s unit Hoshi X Woozi

ត្រឹមប៉ុន្មានថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី ១៤ ខែមីនា ក្រុមចម្រៀងស្រីសំណព្វចិត្តរបស់ HYBE Labels គឺ Le Sserafim នឹងចេញអាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “HOT”។ ការចេញផ្សាយថ្មីនេះនឹងជាជំពូកចុងក្រោយក្នុងគម្រោងបីជំពូករបស់ពួកគេដែលបានចាប់ផ្តើមជាមួយនឹងអាល់ប៊ុមខ្នាតតូចកាលពីឆ្នាំមុន “EASY” នៅក្នុងខែកុម្ភៈ និងអាល់ប៊ុម “CRAZY” នៅក្នុងខែសីហាឆ្នាំមុន។ សមាជិកក្រុមតន្រ្តីអង់គ្លេស Jungle គឺ Lydia Kitto និង Josh Lloyd-Watson បានចូលរួមចំណែកក្នុងការផលិតអាល់ប៊ុមនេះ ដើម្បីនាំមកនូវភាពទាក់ទាញជាអន្តរជាតិចំពោះបទចម្រៀង។

NMIXX

នៅថ្ងៃទី ១៧ ខែមីនា ក្រុមចម្រៀងស្រីសមាជិកប្រាំមួយនាក់ដ៏មានប្រជាប្រិយភាពរបស់ JYP Entertainment គឺ NMIXX នឹងត្រលប់មកវិញដែរជាមួយនឹងមីនីអាល់ប៊ុមទីបួនមានចំណងជើងថា “Fe3O4: FORWARD” ជាមួយបទចម្រៀងនាំមុខ “KNOW ABOUT ME” ដែលមានគោលបំណងពង្រីកកេរ្តិ៍ឈ្មោះរបស់ពួកគេឱ្យលើសពី K-pop ។

ទន្ទឹមនឹងនោះ ក្រុមចម្រៀងប្រុស The Boyz ដែលមានសមាជិក ១១ នាក់ក៏នឹងត្រលប់មកឆាកតន្ត្រីវិញជាក្រុមពេញលេញនៅថ្ងៃតែមួយនេះដែរជាមួយនឹងអាល់ប៊ុមមានចំណងជើងថា “Unexpected”។ អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុប ១០ បទ​ ​ដោយមាន​បទ “VVV” ជាបទនាំមុខ។

ក្រុមចម្រៀងប្រុស The Boyz និងក្រុមចម្រៀងនារីថ្មី KiiiKiii

ក្រុម​ចម្រៀង​នារី STAYC នឹង​ធ្វើការ​វិល​ត្រលប់មកវិញដូចគ្នា​នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី ១៨ ខែ​មីនា ដោយ​នឹង​ចេញ​អាល់​ប៊ុម “S” និង​បទ​ចម្រៀងនាំមុខ​ដំបូង​គឺ “BEBE”។ ទន្ទឹមនេះ ពួកគេក៏នឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ “STAY TUNED” របស់ខ្លួនផងដែរ ជាមួយនឹងសម្ដែងដែលគ្រោងធ្វើនៅថ្ងៃទី ១២ និង ១៣ ខែមេសា នៅសាលអូឡាំពិកទីក្រុងសេអ៊ូល។

ការ Comeback ដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានការត្រលប់មកវិញរបស់ក្រុម SF9 នៅថ្ងៃទី ១១ ខែមីនា ខណៈដែលក្រុមចម្រៀងស្រីថ្មីរបស់ Starship Entertainment គឺ KiiiKiii គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា។

ផ្នែកតារាចម្រៀងទោល៖

ក្រៅពីការវិលត្រលប់មកវិញជាក្រុម សិល្បករទោល K-pop ជាច្រើនក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកចំណាប់អារម្មណ៍ជាមួយនឹងបទថ្មីរបស់ពួកគេក្នុងខែមីនានេះដែរ។ ក្នុងនោះ ឈ្មោះដែលគួរឱ្យកត់សម្គាល់រួមមាន J-Hope ក្រុម BTS និង Jennie ក្រុម BLACKPINK ដែល នឹងធ្វើការត្រលប់មកឆាកតន្ត្រីវិញនៅថ្ងៃទី ៧ ខែមីនា ទាំងពីរនាក់។

J-Hope ក្រុម BTS និង Jennie ក្រុម BLACKPINK

J-Hope នឹង​ទម្លាក់​បទ “Sweet Dreams” ជា​បទ​ចម្រៀង​បែប R&B ដ៏​ល្បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់លោក​ក្នុងសេចក្ដីស្នេហា។ យោង​តាម BigHit Music ​ដែលជាទីភ្នាក់ងារ​របស់ J-Hope បទ​នេះ​ក៏នឹងមានការចូលរួមពីសំណាក់​តារា​ចម្រៀង​អាមេរិក Miguel ផងដែរ។

បទ​ចម្រៀង​ថ្មី​នេះ​ត្រូវ​បានសម្ដែង​ជា​លើក​ដំបូង​ក្នុង​ការ​ប្រគំ​តន្ត្រី “HOPE ON THE STAGE” របស់ J-Hope ក្នុង​ទីក្រុង​សេអ៊ូល ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ។ ជាបន្តបន្ទាប់ទៀត លោកនឹងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកដោយសម្តែង ៣១ ឆាកនៅ ១៥ ទីក្រុងរួមទាំង Brooklyn, Chicago និង Mexico City ។

នៅថ្ងៃដដែល Jennie សមាជិកក្រុម BLACKPINK នឹងចេញអាល់ប៊ុមទោលពេញលេញដំបូងរបស់នាងមានចំណងជើងថា “Ruby” ដោយរួមមានបទចម្រៀង ១៥ បទ រួមទាំងបទ “Mantra” ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន បទ “Love Hangover” និងបទ “Zen” ដែលចេញក្នុងខែមករា និងបទ “ExtraL” ដែលចេញនៅក្នុងខែកុម្ភៈ។

អាល់ប៊ុមនេះបានបង្កើតនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមានព័ត៌មានរាយការណ៍ពីការសហការរបស់ Jennie ជាមួយសិល្បករពិភពលោកជាច្រើនដូចជា Dominic Fike, Doechii, Childish Gambino, Dua Lipa, FKJ និង Kali Uchis ។

ដើម្បីអបអរការចេញអាល់ប៊ុមរបស់នាង Jennie នឹងរៀបចំការប្រគំតន្ត្រីពិសេសមួយមានឈ្មោះថា “The Ruby Experience” ដែលចាប់ផ្តើមនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា នៅរោងមហោស្រព Peacock ក្នុងទីក្រុង Los Angeles បន្ទាប់មកនៅ Radio City Music Hall នៃទីក្រុង New York នៅថ្ងៃទី ១០ ខែមីនា និងនៅ Inspire Arena ទីក្រុង Incheon នៅថ្ងៃទី ១៥ ខែមីនា។

 Xiumin ពីក្រុម EXO, Yeji ពីក្រុម ITZY និង Seulgi ពីក្រុម Red Velvet

នៅថ្ងៃទី ១០ ខែមីនា នឹងមានការ Comeback ទោលមួយទៀតពី Xiumin សមាជិកក្រុម EXO ដែលនឹងបង្ហាញខ្លួនជាសិល្បករទោលដំបូងជាមួយនឹងអាល់ប៊ុមមានចំណងជើងថា “Interview X” និងបទ “WHEE!”។ Yeji អ្នកដឹកនាំក្រុម ITZY ក៏នឹងឈានជើងចូលក្នុងវិស័យចម្រៀងទោលដែរជាមួយនឹងបទចម្រៀងទោល “AIR”។

ទន្ទឹមនឹងនេះ Seulgi សមាជិកក្រុម Red Velvet នឹងបង្ហាញអាល់ប៊ុមទោលទោលទីពីររបស់នាងមានចំណងជើងថា “Accidentally On Purpose” នៅថ្ងៃតែមួយជាមួយនឹងបទចម្រៀង មានចំណងជើងថា “Baby, Not Baby” ។ អាល់ប៊ុមនេះនឹងជាការ Comeback ទោលលើកដំបូងរបស់នាង រយៈពេល ៣ ឆ្នាំបន្ទាប់ពីការចេញបទចម្រៀងទោលដំបូងរបស់នាង “28 Reasons” ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG

កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់

អ្នកគាំទ្រ BTS ប្រតិកម្មខ្លាំងលើកម្មវិធី Jimmy Fallon ចំពោះពាក្យសម្ដីរើសអើងជាតិសាសន៍ និងការលេងសើចមិនសមរម្យ

ថ្មីៗនេះ ARMY ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស BTS បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង និងទាមទារការសុំទោសជាសាធារណៈពីកម្មវិធីទូរទស្សន៍

Dahyun បន្តអវត្តមានលើឆាក​ This Is For World Tour ខណៈបញ្ហាបាក់ឆ្អឹងកជើងនៅមិនទាន់ធូរស្បើយ

យោងតាមការជូនដំណឹងរបស់ JYP Entertainment នៅថ្ងៃទី២៥ ខែមីនា នេះ Dahyun សមាជិកក្រុម TWICE នឹងខកខានមិនបានចូលរួមការប្រគំតន្ត្រីទេសចរណ៍ This Is For ជាថ្មី ដើម្បីបន្តសម្រាកព្យាបាលរបួស

ថុល សុភិទិ និងគូស្នេហ៍ ផ្ញើថវិកាជួយលោកយាយកម្សត់ ដែលត្រូវអ្នករត់កង់បីបោកប្រាស់

កាល​ពី​ម្សិល​មិញ លោក​យាយ​វ័យ ៨០ ឆ្នាំ​ម្នាក់ ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​បីប្រើ​ល្បិច​ធ្វើ​ជា​ខូច​ម៉ូតូ ហើយ​បាន​ដឹក​យក​ផ្លែ​ឈើ​ដែល​ម៉ូយ​កុម្ម៉ង់​ចេញ​ទៅ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​លោក​យាយ​កំព្រា​ឱ្យ​អង្គុយ​រង់ចាំ​កណ្ដាល​ថ្ងៃ​ក្ដៅ ទាំង​ឈឺ​

ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

កាល​ពី​រាត្រី​ម្សិល​មិញ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត ​សារីតា បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឯ​សាល​សន្និសីទ​ចតុមុខ។ ទាយ​ទៅ​មើល៍ ថា​ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង ក្នុង​ពេល​នេះ

កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត ៣ រូបរបស់កូរ៉េខាងត្បូង រួមមាន IU, Kim Go-eun និង Go Youn-jung កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់កញ្ចក់ទូរទស្សន៍វិញនាខែ មេសា ខាងមុខ ខណៈអ្នកគាំទ្រ

ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

កុំ​ភ្លេច​ចូល​រួម! ចាប់​ពី​ម៉ោង ២ រសៀល នា​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២៦ នេះ​ត​ទៅ កម្ពុជា​បាន​នាំ​យក​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ​ ១៥០ រឿង មក​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​មហោស្រព​ភាពយន្ត​

ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang?

នៅថ្ងៃទី ២០ ខែមីនា កន្លងទៅ BTS ទើបតែបានចេញផ្សាយអាល់ប៊ុម Comeback ក្រោមចំណងជើង Arirang។ ខណៈពេលដែលសមាជិក ៦ នាក់ទទួលបានក្រេឌីតលើការតែងនិពន្ធ

សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

បើ​ទោះ​ជា​មង្គលការ​ប្អូន​ប្រុស និង​ប្អូន​ស្រី​ថ្លៃ​សំណព្វ​ចិត្ត​របស់​អ្នកនាង ទេព បូព្រឹក្ស បាន​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​កម្មវិធី​ដ៏​អធិកអធម និង​អស្ចារ្យ​នោះ មិន​ទាន់​ដាច់​ឆ្ងាយ​ពី​ការ​ជជែក​លើ​បណ្ដាញ​សង្គម​ឡើយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *