Doja Cat គ្រងឈុតដាំត្បូងគ្រីស្តាល់ជាង ១លានគ្រាប់ ពីម៉ាកគ្រឿងអលង្ការ Swarovski ឡើងសម្ដែងនៅ Oscar 2025

កាលពីថ្ងៃទី២ ខែមីនាកន្លងទៅនេះ Doja Cat បានគ្រងរ៉ូបចងពុង បំពាក់ដោយអង្គាំគ្រីស្តាល់តូចធំជាង ១លានគ្រាប់ ពីយីហោគ្រឿងអលង្ការល្បីឈ្មោះ Swarovski ឡើងសម្ដែងនៅលើវេទិកា Oscar 2025 រួមគ្នាជាមួយ Raye និង​ Lisa។

តារាស្រីទាំង ៣រូបនេះ បានជ្រើសរើសបកស្រាយចម្រៀង ៣បទ ពីភាពយន្តល្បីឈ្មោះ ដែលមានចំណងជើងថា Jam Bond។ ជាក់ស្ដែង នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៧នេះ Doja Cat បានច្រៀងបទ Diamonds Are Forever ដែលម្ចាស់ដើម Shirley Bassey បានបកស្រាយតាំងតែពីឆ្នាំ ១៩៧១។

យោងតាមទស្សនាវដ្ដីបង្ហាញម៉ូដ VOGUE បានឱ្យដឹងថា រ៉ូបចងពុង និងស្រោមដៃមួយឈុតនេះ ជាស្នាដៃសហការគ្នារវាងម៉ាកគ្រឿងអលង្ការ Swarovski ជាមួយនឹងអ្នកច្នៃម៉ូដផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ឈ្មោះ Brett Alan Nelson ដោយបានចំណាយអង្កាំត្បូងគ្រីស្ដាល់ជាង ១លានគ្រប់ និងរាប់ចំធ្វើឈុតនេះឡើងសម្រាប់កម្មវិធី Oscar ប្រចាំឆ្នាំ ២០២៥ ផ្ទាល់តែម្ដង។

គួរឱ្យកត់សម្គាល់ នៅពេលដែលឈុតមួយនេះប៉ះគ្នាទៅនឹងភ្លើងផ្សេងៗ អំឡុងពេល Doja Cat សម្ដែង បង្កើតបានជាពន្លឺចែងចាំង ស៊ីគ្នាទៅនឹងចំណងជើងចម្រៀង “Diamonds Are Forever” ឬមានន័យជាខេមរៈភាសាថា “ត្បូងពេជ្យនឹងស្ថិតស្ថេរជារឿងរហូត”

នេះមិនមែនជាលើកទី​ ១ទេ ដែល Doja Cat សហការគ្នាជាមួយនឹង Swarovski ។ តួយ៉ាង កាលពីឆ្នាំ ២០២៣ តារារ៉េបរូបខាងលើ ក៏ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនតាមរយៈឈុតពណ៌ក្រហមស្រស់ម្ដងរួចមកហើយ ដោយគ្រានោះនាងបានរំលេចនូវត្បូងគ្រីស្តាល់នៅលើដងខ្លួន ចំនួន ៣ម៉ឺនគ្រាប់ ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាក Schiaparelli។ ជាក់ស្ដែង ក្រុមការងារបានឱ្យដឹងថា ខ្លួនបានចំណាយពេលរហូតដល់ទៅ ៥ម៉ោង ដើម្បីលាបពណ៌ និងបិទត្បូងគ្រីស្តាល់ម្ដង ១គ្រាប់ៗនៅលើដងខ្លួនរបស់តារាស្រីរូបនេះ៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

“Pop Out” បទល្បីរបស់ N.John ទាក់ចិត្ត សមាជិក ENHYPEN Niki

បើ​ទោះ​​​បទចម្រៀង “Pop Out” របស់​ N.John ជាតារា​ប្រុស​ខ្មែរ និងកំពុង​រះ​លើ​ឆាក​អន្តរជាតិ​ បើ​ទោះ​ជា​ចេញ​យូរ​ខែ​មក​ហើយ​ក៏​ដោយ ក៏​នៅ​តែ​អាច​​ទាក់​ចិត្ត​តារា K-Pop ម្នាក់​ទៀត​ហើយ​នោះ គឺ​តារា​ប្រុស Niki ដែល​ជា​សមាជិក​ក្រុម ENHYPEN ដ៏​ល្បី

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *