ទីបំផុតការទន្ទឹងរង់ចាំជាង ៩ ខែរបស់តារាចម្រៀងប្រុស ជា សុជាតិ ត្រូវបានបញ្ចប់ហើយ ក្រោយភរិយាសំណព្វចិត្តផ្ដល់កំណើតដល់ទារកប្រុសគួរឲ្យស្រលាញ់ និងប្រកបដោយសុវត្ថិភាពទាំងម្ដាយ និងកូន។


មុនពេលភរិយាសម្រាល ម្ចាស់បទ «ឱកាសទី២» បានបង្ហាញពីអារម្មណ៍រសាប់រសល់នៅមិនស្ងៀម ខណៈអ្នកនាង រឹម លក្ម្សី មកដល់មន្ទីរពេទ្យហើយនោះ។ សុជាតិ បានបង្ហោះសំណេរថា “ត្រៀមៗៗ . . . អារម្មណ៍មួយនេះពិតជាមិនខុសពីគេថា “លឺគេនិយាយ មិនស្មើបានជួបផ្ទាល់” រំភើបផង ភ័យផង អរផង ក្ដុកក្ដួលខ្លាំងណាស់ សូមឲ្យម៉ាក់ៗ និងកូនប៉ាមានសុខភាពល្អ សម្រាលបានជោគជ័យយ៉ាងរលូន និងសុខសុវត្ថិភាព”។
ក្រោយភរិយាសម្រាលកូនប្រុសរួចហើយនោះ សមាជិកក្រុម ក្មេងខ្មែរ រូបនេះ បានបង្ហោះរូបភាព១សន្លឹក ដែលមើលទៅមានភាពកក់ក្ដៅខ្លាំង និងមានសុភមង្គលខ្លាំងក្នុងគ្រួសារ ព្រោះសមាជិកថ្មីបានចូលមកដល់ ដែលនាំឲ្យពិភពលោកកាន់តែស្រស់បំព្រង។


មិនខុសពីស្វាមី ជា សុជាតិ អ្នកនាង រឹម លក្ម្សី បានចែករំលែករូបភាពដ៏សែនមានន័យរបស់ក្រុមគ្រួសារតូច ក្រោយក្លាយជាម្ដាយគេលើកដំបូង។ តាមរយៈរូបភាពដែល សុជាតិ និងភរិយាបង្ហាញឲ្យឃើញកូនប្រុសថ្លោស គួរឲ្យក្នាញ់ និងគួរឲ្យថ្នាក់ថ្នមជាទីបំផុត សូម្បីតែអ្នកសិល្បៈក៏បានចូលរួមបញ្ចេញមតិអបអរសាទរ ដល់អ្នកម្ដាយឪពុកថ្មោងថ្មីទាំង២។
គួរបញ្ជាក់ថា មង្គលការរបស់ សុជាតិ និង រឹម លក្ម្សី បានរៀបចំឡើងកាលពីថ្ងៃ ២៤-២៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដែល រឹម លក្ម្សី ក៏ជា Manager ផ្ទាល់របស់ សុជាតិ និងក្រុម ក្មេងខ្មែរ ផងដែរ៕


រូបភាព៖ Socheat Chea និង Rim Laksmey




















































Account
Security
Favourite Content