ការបើកបររថយន្តគឺជាជម្រើសដែលពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរ។ វាផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរខ្លាំងបំផុត ប្រសិនបើជាឡានផ្ទាល់ខ្លួនកាន់តែងាយស្រួលខ្លាំងថែមទៀត។ ប៉ុន្តែបើគ្រាន់តែចំណាយលុយហើយយកឡានទៅផ្ទះក៏មិនមែនមានន័យថាអ្នកអាចបើកបរនៅលើដងផ្លូវបានអ្នកត្រូវប្រឡងដើម្បីយកប័ណ្ណបើកបរជាមុនសិន។ បើអ្នកគិតថាការប្រឡងយកប័ណ្ណបើកបរនៅប្រទេសយើងមានភាពតឹងរឹងឥឡូវនេះ AMS នឹងនាំប្រិយមិត្តឲ្យមកស្គាល់ប្រទេសទាំង ៦ដែលប្រឡងយកប័ណ្ណបើកបរពិបាកបំផុត៖
១. ប្រទេសអង់គ្លេស

សហរដ្ឋអាមេរិកចាត់ទុកថាជាប្រទេសដែលប្រឡងយកប័ណ្ណបើកបរលំបាកខ្លាំង។ ការប្រឡងយកប័ណ្ណបើកបរនៅសហរដ្ឋអាមេរិកត្រូវបានបែកចែកចេញជាបីដំណាក់កាល៖ ១. ការប្រលងទ្រឹស្ដី. ២.ការប្រឡងពីចំណេះការយល់ដឹងនៃគ្រោះថ្នាក់ដែលបង្កឡើងពីការបើកបរ និង៣. ការប្រឡងបើកបរ។
ការចំណាយនៅក្នុងប្រឡងបើកបរនៅសហរដ្ឋអាមេរិកត្រូវចំណាយអស់ប្រមាណ៣១ដុល្លារ។ ប្រសិនបើចង់ប្រឡងយកប័ណ្ណបើកបរនៅប្រទេសអង់គ្លេសត្រូវរៀបគម្រោងទុកជាមុនយ៉ាងតិច៣ទៅ៤ខែព្រោះការប្រឡងត្រូវបានញែករវាងថ្ងៃដែលប្រឡងទ្រឹស្ដីនិងថ្ងៃដែលអនុវត្តចេញពីគ្នា។ នៅពេលដែលប្រឡងទ្រឹស្ដីជាប់ហើយនឹងត្រូវរង់ចាំប្រហែលជា២ខែទៀតទើបអាចប្រឡងអនុវត្តផ្ទាល់បាន។
អ្នកដែលបានចូលទៅប្រឡងបានឲ្យដឹងថាការប្រឡងទ្រឹស្ដីគឺលំបាកបំផុត ក្នុងចំណោមអ្នកប្រឡង ១០០នាក់អាចជាប់បានយ៉ាងច្រើនត្រឹមតែ ៥២នាក់ប៉ុណ្ណោះ។ បន្ទាប់ពីការប្រឡងទ្រឹស្ដីហើយការអនុវត្តផ្ទាល់កាន់តែលំបាកព្រោះត្រូវបើកបរនៅលើផ្លូវសាធារណៈពិតប្រាកដ ចំនួនអ្នកជាប់ក៏កាន់តែថយចុះ ពី៥២នាក់ធ្លាក់មកនៅសល់ត្រឹម ៤៣នាក់។ បន្ទាប់ពីអនុវត្តផ្ទាល់ហើយអ្នកនឹងបានដឹងលទ្ធផលភ្លាមៗថាអ្នកជាប់ឬក៏ធ្លាក់។
២. ប្រទេសអាល្លឺម៉ង់

មិនត្រឹមតែជាប្រទេសដែលប្រឡងយកប័ណ្ណបើកបរពិបាកនោះទេថែមទាំងត្រូវចំណាយខ្ពស់ដល់ទៅ ២៣០០ដុល្លារ។ ចំពោះអ្នកដែលចង់ប្រឡងយកប័ណ្ណបើកបរត្រូវទៅរៀននៅសាលាបង្រៀនបើកបរដែលមានការអនុញ្ញាតពីក្រសួង។ ចំណាយពេលក្នុងការរៀនទ្រឹស្ដីយ៉ាងតិច ១៤ម៉ោងសម្រាប់រថយន្តទូទៅ និងរៀនបើកបររហូតដល់អ្នកប្រាកដចិត្តថាអាចបើកបរនៅលើផ្លូវសាធារណៈបាន។
ការចំណាយទៅលើការរៀនចែកចេញជាបីផ្នែករួមមាន៖ថ្លៃអប់រំ ថ្លៃរៀនបើកបរ និងថ្លៃប្រឡង។ ការប្រឡងនៅអាល្លឺម៉ង់ក្រៅពីត្រូវត្រួតពិនិត្យខាងរាងកាយហើយ នៅទទួលបានការបង្រៀនឲ្យចេះវិធីសង្គ្រោះបឋមនៅពេលមានអាសន្នប្រហែលជា ៨ម៉ោង។
ការប្រឡងទ្រឹស្ដីនៅអាល្លឺម៉ង់ចាត់ ទុកថាជារឿងលំបាកដូចគ្នាព្រោះអត្រាអ្នកដែលប្រលងជាប់មានត្រឹមតែ៦២%ប៉ុណ្ណោះ។ ការអនុវត្តផ្ទាល់នៅលើផ្លូវសាធារណៈមានភាពខុសប្លែកពីប្រទេសដទៃព្រោះត្រូវធ្វើដូចជាមានគ្រោះអាសន្នកើតឡើងភ្លាមៗ ការបន់ភ្លាមៗ ការចូលចតនិង ការបើកនៅលើផ្លូវ High way ។នៅក្នុងដំណាក់កាលនេះមានអ្នកប្រឡងមិនជាប់ជាច្រើននាក់ ហើយប្រសិនបើប្រឡងមិនជាប់នៅក្នុងដំណាក់កាលនេះនឹងត្រូវត្រឡប់ទៅរៀនទ្រឹស្ដីសាជាថ្មី។ ដោយសារតែមានការតឹងរ៉ឹងក្នុងការបើកបរទើបប្រទេសអាល្លឺម៉ង់មានអ្នកគ្រោះថ្នាក់ចរាចរណ៍តិចខ្លាំងបំផុត ដោយក្នុងមនុស្ស១សែននាក់មានអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ត្រឹមទេ៤នាក់ប៉ុណ្ណោះ។
៣. ប្រទេសជប៉ុន

ប្រទេសជប៉ុនគឺជាប្រទេសដែលមានរបៀបវិន័យស្ទើរតែគ្រប់រឿងសូម្បីតែរឿងការប្រឡងយកប័ណ្ណបើកបរ។ ក្រៅពីការប្រឡងផ្នែកទ្រឹស្ដី ផ្នែកបើកបរហើយនៅប្រឡង ផ្នែក អាកប្បកិរិយាមើលថាតើសក្ដិសមនឹងការបើកបរនៅលើដងវិថីឬក៏អត់ ហើយចូលទៅទទួលការអប់រំអំពីការបើកបរប្រហែល ៣០ ម៉ោងមុននឹងបានប្រឡងទ្រឹស្ដីពិតប្រាកដ។ ការរៀនបើកបរនិងប្រឡងត្រូវចំណាយខ្ពស់ដល់ទៅ ៣០០០ដុល្លារ។
ការប្រឡងនៅក្នុងដំណាក់កាលទ្រឹស្ដីនៅតាមបណ្ដាខេត្តនីមួយៗមានភាពលំបាកខុសពីគ្នាធ្វើឲ្យមានអ្នកជាប់តិចជាង៤០%ក្នុងមួយខេត្ត។ បើប្រឡងទ្រឹស្ដីជាប់ទើបអាចទៅអនុវត្តផ្ទាល់នៅលើផ្លូវសាធារណៈបានទេបើប្រឡងទ្រឹស្ដីមិនជាប់ត្រូវត្រឡប់ទៅទទួលការអប់រំ ៣០ម៉ោងសាជាថ្មី។
ក្រៅពីការប្រឡងមានភាពតឹងរ៉ឹងហើយច្បាប់ចរាចរណ៍នៅលើដងវិថីក៏តឹងរឹងដូចគ្នា ព្រោះនៅក្នុងឆ្នាំ ២០១៥ ប្រទេសជប៉ុនមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតដល់ទៅ ៤៥៩លើកដែលបង្កឡើងដោយសារអ្នកបើកបរលើសអាយុ។ ហេតុការណ៍នេះធ្វើឲ្យរដ្ឋាភិបាលជប៉ុនរឹតបន្តឹងច្បាប់ចរាចរណ៍កាន់តែខ្លាំងថែមទៀត ដោយកំណត់ឲ្យប្រជាជនដែលមានអាយុលើសពី៧៥ឆ្នាំត្រូវធ្វើការពិនិត្យនៅលើការចងចាំជាមុនសិនមុននឹងតម្រូវឲ្យបន្តអាយុប័ណ្ណបើកបរ។
៤. ប្រទេសសិង្ហបុរី

ប្រជាជនសិង្ហបុរីភាគច្រើនជ្រើសយកការប្រឡងបើកបរជាមួយនឹងសាលាបង្រៀនបើកបរឯកជនច្រើនជាងប្រឡងជាមួយនឹងខាងរដ្ឋព្រោះអត្រាការជាប់មានភាគរយខ្ពស់ជាងការទៅប្រឡងជាមួយនឹងខាងរដ្ឋ។ ការចុះឈ្មោះចូលប្រឡងយកប័ណ្ណបើកបរត្រូវចំណាយអស់ ៤ដុល្លារ ចាត់ទុកថាថោកខ្លាំងមែនទែនតែត្រូវប្រើពេលក្នុងការចូលប្រឡងយូរខ្លាំងដូចគ្នា។ ទ្រឹស្ដីប្រឡងនៅក្នុងការបើកបរមានទាំងអស់ ៥០ ចំណុច អ្នកដែលប្រឡងត្រូវយកពិន្ទុឲ្យបានយ៉ាងតិច ៤៥ ពិន្ទុឡើងទៅ។
បន្ទាប់ពីប្រឡងទ្រឹស្ដីជាប់ហើយអ្នកនឹងទទួលបានប័ណ្ណបើកបរបណ្ដោះអាសន្នមានអាយុកាលប្រើប្រាស់ត្រឹម២ឆ្នាំ។ អ្នកដែលអាចទៅអនុវត្តផ្ទាល់នៅលើផ្លូវសាធារណៈបានទាល់តែបានឆ្លងកាត់ការប្រឡងទ្រឹស្ដីវគ្គទី២រួចរាល់ជាមុនសិនតែត្រូវមានប័ណ្ណបើកបរបណ្ដោះអាសន្នដែលមិនទាន់ផុតកំណត់ទើបអាចប្រឡងបាន។
៥. ប្រទេសហ្វាំងឡង់

នៅហ្វាំងឡង់ មុននឹងអ្នកអាចប្រឡងយកប័ណ្ណបើកបរបានអ្នកត្រូវមានការធានាពីសាលាបង្រៀនបើកបរឯកជនជាមុនសិន។ បន្ទាប់ពីនោះនឹងត្រូវតម្រូវឲ្យចូលទៅទទួលការអប់រំរយៈពេល៣៩ម៉ោងនិងរៀនបើកឡាន១៨ម៉ោងថែមទៀត។ ការចំណាយទៅលើការប្រឡងយកប័ណ្ណបើកបរប្រហែលជា ៨ដុល្លារ។
ការប្រឡងទ្រឹស្ដីនឹងត្រូវចូលទៅកាន់ ការអប់រំជាមុនសិនហើយឆ្លើយសំណួរនៅលើក្រដាសដែលមានបែងចែកចេញជា២ផ្នែកគឺ ស្ថានការណ៍កំឡុងពេលបើកបរ និងរបៀបនៃការបើកបរ។ ពិន្ទុពេញ៤០ពិន្ទុ ត្រូវយកឲ្យបានច្រើនជាង ៣០ពិន្ទុ។ នៅក្នុងវគ្គអនុវត្តផ្ទាល់អ្នកដែលទៅប្រឡងត្រូវមានឡានយកទៅដោយខ្លួនឯងបើមិនទាន់មានអាចជួលគេយកមកប្រឡងសិនក៏បានតែអ្នកដែលជួលឲ្យត្រូវមានប័ណ្ណបើកបរផងដែរ។
ការប្រឡងនៅប្រទេសនេះមានលក្ខណៈខុសប្លែកពីគេគឺនឹងមានការត្រួតពិនិត្យមើលស្ថានភាពរថយន្តរបស់អ្នកថាតើនៅអាចប្រើប្រាស់បានឬក៏អត់ទើបអនុញ្ញាតឲ្យប្រឡងបាន។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមានប័ណ្ណបើកបរហើយតែបានបង្កព្រោះថ្នាក់នៅលើដងផ្លូវលើសពី២ដងអ្នកនឹងត្រូវដកហូតប័ណ្ណបើកបរវិញភ្លាម។
៦. ប្រទេស ឥណ្ឌា

ប្រទេសឥណ្ឌាជាប្រទេសដែលមានផ្ទៃដីធំនិងចំនួនប្រជាជនច្រើនហេតុនេះការធ្វើដំណើរនៅក្នុងប្រទេសនេះមានរថយន្តជាច្រើនប្រភេទ តាំងពីកង់រហូតដល់រថយន្តដឹកទំនិញធំៗ។ កំឡុងពេលធ្វើដំណើរនៅលើដងផ្លូវលោកអ្នកអាចនឹងឃើញមានសត្វពស់ ឬសត្វដទៃទៀតនៅលើផ្លូវ ធ្វើឲ្យប្រទេសឥណ្ឌាមានការកំណត់ល្បឿនបើកបរត្រឹមតែ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ឡាន និង ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់យានយន្តតូចជាងរថយន្ត។
ការប្រឡងផ្នែកទ្រឹស្ដីបែងចែកចេញជា ២ផ្នែក ចំណែកសំណួរមានទាំងអស់១៥សំណួរហើយត្រូវឆ្លើយឲ្យត្រូវយ៉ាងហោចណាស់៩សំណួរ។ ខ្លឹមសារនៅក្នុងសំណួរសំដៅទៅលើច្បាប់ចរាចរណ៍ ផ្លាកសញ្ញាផ្សេងៗ។ ចំណែកមួយផ្នែកទៀតជាការប្រឡងដោយសរសេរឬ សួរសំណួរផ្ទាល់មាត់។ ការប្រឡងក្នុងដំណាក់កាលទ្រឹស្ដីនេះតម្រូវឲ្យជាប់ទាំង២មុខទើបអាចឈានចូលការអនុវត្តផ្ទាល់បានតែវគ្គអនុវត្តផ្ទាល់មិនសូវមានភាពតឹងរ៉ឹងប៉ុន្មាននោះទេគ្រាន់តែអាចបើកបរបានគឺជាប់ហើយ។ ចំណុចដែលពិបាកនឹងប្លែកពីប្រទេសដទៃគឺត្រូវបើកថយក្រោយនៅចំណុចកោងដែលមានរាងជាអក្សរ S បើធ្វើបាននឹងចាត់ទុកថាប្រឡងជាប់ ៕

ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 17/07/2026
នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 17/07/2026
កុយ អេនណា ជាការងារជាតារាបង្ហាញម៉ូដ បវរកញ្ញា ហើយក៏ត្រូវបានទទួលស្គាល់ថាអ្នកធ្វើដំណើរផ្សងព្រេងស្រីដែលមិនចេះខ្លាចក្នុងការធ្វើដំណើរថ្មើរជើងទៅកាន់រមណីយដ្ឋានផ្សេងៗ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយពីកន្លែងទេសចរណ៍ខ្មែរគ្រប់ខេត្តក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 17/07/2026
រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 17/07/2026
ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 16/07/2026
ក្រុមរាំ OMG ដ៏ល្បីដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ និងធ្លាប់តំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស ហើយទទួលបានជោគជ័យថែមទៀតផង កំពុងតែបោះជំហ៊ានថ្មីលើវិស័យសិល្បៈដដែល តែជាជំនាញដ៏ល្អ។ ដោយមិនចង់ទុកចោលបទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 15/07/2026
កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 15/07/2026
ទីបំផុតឆាកបវរកញ្ញាអន្តរជាតិ ដែល ជូរី ល្អហួស នឹងតំណាងឲ្យកម្ពុជា ត្រូវបានប្រកាសឲ្យដឹងហើយ។ ដោយយុវតីរូបនេះត្រូវបានតែងតាំងឲ្យចូលរួមប្រកួតប្រជែង Miss Teen icon international 2026 ដែលជាជាវេទិកាដ៏

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 15/07/2026
Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួងប្រើធម៌ក្ដៅដល់អាជីវករជួលឈុតបុរាណច្នៃខុសទម្រង់ដើម និងការប្រើកំណាត់សម្លៀកបំពាក់ថៃ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 14/07/2026
ក្រសួងបានចាប់ផ្ដើមប្រើធម៌ក្ដៅដល់អាជីវករដែលប្រកបរបរជួលឈុតបុរាណក្នុងខេត្តសៀមរាបដែលច្នៃខុសទម្រង់ដើម និងប្រកាសបិទការប្រើប្រាស់កំណាត់ដែលមានប្រភពមកពីប្រទេសថៃ យ៉ាងយូរត្រឹមដើមឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 14/07/2026
សិល្បករ និងជាសែរាជវង្សខ្មែរព្រះនាង នរោត្តម ជេនណា បានចូលរួមកម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពីថ្ងៃ ១០ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនៅ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ទ្រង់ទទួលបានការចាប់
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។





































Account
Security
Favourite Content