ចំណូលក្រុមហ៊ុនលក់ Labubu ស្ទុះឡើងខ្លាំង ខណៈ Gen Z មានទំនោរជះលុយទិញតុក្កតាថ្លៃៗបំពេញក្ដីសុខផ្លូវចិត្ត

ក្រុមហ៊ុន POP MART ដែលជាក្រុមហ៊ុនលក់រាយតុក្កតា ‘Blind Box’ ឈានមុខគេពីប្រទេសចិន និងជាក្រុមហ៊ុនពីក្រោយតុក្កតា Labubu បានប៉ាន់ប្រមាណថាប្រាក់ចំណូលនៅក្នុងត្រីមាសទី ៣ របស់ខ្លួនអាចកើនឡើងចន្លោះ ១២០-១២៥% បើទោះជាសេដ្ឋកិច្ចចិនពេលនេះកំពុងជួបវិបត្តិក៏ដោយ។តួលេខនេះត្រូវបានអ្នកវិភាគមួយចំនួនយល់ថា គឺជាលទ្ធផលដែលយុវជនជំនាន់ថ្មី ឬ Gen Z មានទំនោរចូលចិត្តទិញផលិតផលបំពេញតម្រូវការផ្លូវចិត្តរបស់ពួកគេ ទោះបីជាផលិតផលទាំងនោះអាចមើលទៅ ‘ឥតប្រយោជន៍’ និងថ្លៃខ្លាំងក៏ដោយ។

លោក Mo Daiqing អ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសចិនបាននិយាយ៖ “Gen Z ឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ ដោយសារតែពួកគេត្រូវរស់នៅ និងធ្វើការក្នុងល្បឿនដ៏មមាញឹក និងស្ថិតក្រោមសម្ពាធខ្ពស់ ដែលនាំឱ្យពួកគេហ៊ានចាយលុយលើសម្ភារបំពេញអារម្មណ៍ទាំងនោះ” ។យោងតាមរបាយការណ៍របស់ South China Morning Post បានឱ្យដឹងថា Gen Z នៅក្នុងប្រទេសចិនដែលមានចំនួនប្រហែល ២៨០ លាននាក់កំពុងជំរុញនិន្នាការ “Emotional Consumption” ឬ ‘ការទិញតាមអារម្មណ៍’ ដោយសារតែពួកគេសុខចិត្តចំណាយលើផលិតផលដែលបង្កើតក្ដីសុខ ការកម្សាន្ត ឬឆ្លុះបញ្ចាំងពីខ្លួនរបស់ពួកគេ ដូចជាប្រដាប់ប្រដាក្មេងលេង តុក្កតាប្រអប់អាថ៌កំបាំង គ្រឿងអលង្ការ និងសម្ភារតុបតែងផ្សេងៗ។

POP MART ត្រូវបានគេស្គាល់សម្រាប់ការលក់ម៉ូដែលតុក្កតាពីអ្នកឌីហ្សាញនានា ដោយជាធម្មតាត្រូវបានលក់ក្នុងប្រអប់ចៃដន្យ ដែលបង្កើតអារម្មណ៍រំភើប និងចង់ដឹងចង់ឃើញមួយកម្រិតទៀតក្នុងចំណោមអ្នកទិញ។ នៅក្នុងត្រីមាសទី៣ ក្រុមហ៊ុនមានការលក់ខ្លាំងទាំងនៅក្នុងបណ្តាញ online និង offline រួម​ទាំង​ចំណូល​ពី​ទីផ្សារ​បរទេស​ដែល​​កើន​ឡើងដូចគ្នា។គួររំឭកថា សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប្រាក់ចំណេញប្រតិបត្តិការរបស់ Pop Mart នៅក្នុងប្រទេសចិនបានកើនឡើង ៧៧ ភាគរយ ដល់ ៨៩០ លានយន់ (១២០ លានដុល្លារ) ខណៈដែលប្រាក់ចំណូលសរុបបានកើនឡើង ៣២ ភាគរយដល់ ៣,២ ពាន់លានយន់ (៤៥០ លានដុល្លារ) ។

ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រៅប្រទេសបានកើនឡើង ៤០៧ ភាគរយដល់ ៤០០ លានយន់ ហើយប្រាក់ចំណូលបានកើនឡើង ២៦០ ភាគរយដល់ ១,៥ ពាន់លានយន់។ប្រអប់តុក្កតារបស់ POP MART ជាធម្មតាមានតម្លៃប្រហែល ១០ ដុល្លារ ខណៈប្រអប់ធំៗអាចមានតម្លៃរហូតដល់រាប់រយដុល្លារ។ក្រៅពី POP MART ក្រុមហ៊ុន Jellycat ដែលជាម៉ាកតុក្កតាមកពីប្រទេសអង់គ្លេស ក៏បានទទួលជោគជ័យនៅក្នុងទីផ្សារប្រទេសចិនផងដែរ។ ទោះបីជាមានតម្លៃខ្ពស់ក៏ដោយ ប៉ុន្តែហាងរបស់ Jellycat នៅតែសម្បូរទៅដោយអតិថិជន ហើយការកក់ទុកនៅតែបន្តកើនឡើង។

យោងតាមការស្ទង់មតិរបស់ Seashell Finance បង្ហាញថា ជិត ៣០% នៃយុវជននៅក្នុងប្រទេសចិន មានឆន្ទៈក្នុងការចំណាយលើផលិតផលដែលមានតម្លៃខាងវិញ្ញាណ ឬអារម្មណ៍។

សមាគមអ្នកប្រើប្រាស់ចិន (CCA) បានចង្អុលបង្ហាញថា ក្រៅតែពីការស្វែងរកគុណភាពសមនឹងតម្លៃ ការផ្ដល់ក្ដីសុខផ្លូវអារម្មណ៍នឹងក្លាយជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ Gen Z ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។