ទោះជាមង្គលការរវាងតារាម៉ូដែលប្រុសស្រីដ៏ល្បី រឿន ណាត និង លាវ វេងហួរ ខិតជិតមកដល់ហើយក៏ដោយ អ្នកទាំង ២ បានរៀបចំពិធីភ្ជាប់ពាក្យជាមុន តាមបែបប្រពៃណីខ្មែរដែលមានតាំងពីបុរាណមិនឲ្យខកខានកម្មវិធីសំខាន់នោះឡើយ។


ថ្ងៃនេះបវរកញ្ញាចក្រវាលកម្ពុជា ២០១៨ រឿន ណាត បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ម្ចាស់ពាន Mister Friendship 2023 លាង វេងហួរ ខណៈដែល Pre-Wedding ក៏ថតរួចរាល់ចប់សព្វគ្រប់ និងរង់ចាំតែថ្ងៃចូលរោងជ័យធំប៉ុណ្ណោះ។ ដូច រឿន ណាត បានបង្ហើបឲ្យដឹងក្រោយបង្ហោះរូបភាព proposal ថា មង្គលការនឹងរៀបចំឆាប់ៗ និងផ្ដាំឲ្យមិត្តភ័ក្ដិ និងមិត្តរួមអាជីពត្រៀមខ្លួន ពិសេសរឿងម៉ូដសម្លៀកបំពាក់ និងពណ៌ ឥឡូវពិតជាមិនខុសពីអ្វីដែលនាងនិយាយឡើយ។
ក្នុងថ្ងៃភ្ជាប់ពាក្យ លាវ វេងហួរ ក្រោយឃើញកូនក្រមុំដ៏ស្រស់ហើយនោះ តាមសម្លឹងមិនដាក់ភ្នែកឡើយ ហើយរូបភាពនីមួយៗឃើញថាអនាគតកូនក្រមុំ និងកូនកំលោះញញឹមស្រស់ណាស់។ ក្នុងកម្មវិធីថ្ងៃនេះឃើញថា មានតែមិត្តភ័ក្តិជិតស្និទ្ធក្នុងរង្វង់សិល្បៈប៉ុណ្ណោះ៕







រូបភាព៖ SreyDa Hairstyles























Account
Security
Favourite Content