ទីបំផុតការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របានក្លាយជាការពិតហើយ ដោយក្រុមចម្រៀងបុរសដ៏ល្បីប្រចាំប្រទេសកម្ពុជា La Cima Cartel បានប្រកាសធ្វើ Solo Concert ជាលើកដំបូងរបស់ខ្លួន។ Solo Concert ដំបូងរបស់ La Cima Cartel នឹងធ្វើឡើងនៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមានវត្តមានភ្ញៀវពិសេស ជាសិល្បករជាតិ និង អន្តរជាតិចូលរួមផងដែរ។

នេះជាការប្រគំតន្ត្រី Solo ដ៏អស្ចារ្យមួយសម្រាប់ក្រុមចម្រៀងបុរសខាងលើ ដោយនឹងការសម្ដែងជាមួយ Show ពិសេសៗជាច្រើន អមជាមួយបទចម្រៀងល្បីៗមិនក្រោម ២០បទនោះទេ។ អាចនិយាយបានថា នេះជាការសម្ដែងដ៏ពិសេសដែលមានរយៈពេលវែងជាងគេរបស់ពួកគេ ដែលនឹងធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវទៅតាមចង្វាក់ភ្លេង ការសម្ដែងដ៏ពិសេស និងឆាកតន្ត្រីដ៏អស្ចារ្យ។

បើទោះជាកន្លងទៅក្រុមចម្រៀងដ៏ល្បីខាងលើធ្លាប់បានបង្ហាញខ្លួនលើឆាកតន្ត្រីជាច្រើនហើយក្ដី ប៉ុន្តែការប្រគុំតន្ត្រី Solo គឺជាអ្វីដែលអ្នកគាំទ្រក្រុមតារាចម្រៀងរ៉េបទាំង ៧រូប ចង់ឃើញពួកគេបង្ហាញវត្តមានលើឆាកផ្ទាល់ខ្លួនដ៏អស្ចារ្យ។ ការប្រគំតន្ត្រី Solo របស់ La Cima Cartel ដោយគ្រោងធ្វើឡើងខាងមុខនេះមានឈ្មោះថា «La Cima Cartel x Grab: Next Level» ដែលនឹងធ្វើឡើងនៅ Aeon Hall Sen Sok City។


អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសាទៀតនោះ Solo Concert នេះ មិនត្រឹមតែបង្ហាញវត្តមានយ៉ាងពិសេសពី La Cima Cartel នោះទេ ប៉ុន្តែក៏មានការអញ្ជើញចូលរួមពីសិល្បករជាតិ និង អន្តរជាតិជាច្រើនរូបទៀតដែរ។ ជាក់ស្ដែង Milli ជាតារាចម្រៀងរ៉េប និងជាតារាចម្រៀងលេចធ្លោរនៅអាស៊ាន នឹងមកសំដែងលើកទីមួយនៅកម្ពុជា ជាមួយក្រុម La Cima Cartel នេះផងដែរ។

បណ្ដាហ្វេនដែលស្រឡាញ់វិស័យរ៉េប កុំភ្លេចត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយ ជាមួយការប្រគំតន្ត្រី Solo Concert របស់ La Cima Cartel ព្រមទាំងវត្តមានសិល្បករល្បីៗជាច្រើនទៀតរួមមាន៖ MONETREY EK, JADY, SOPHIA KAO , TEP PISETH & NPN និង Milli ។ សំបុត្រ Standard តម្លៃ ១៨ដុល្លារ អាចស្វែងរកទិញបាននៅលើ App LIVE. by Wonderpass។ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០ យប់៕
សូមទស្សនា វីដេអូខាងក្រោម៖






















Account
Security
Favourite Content