យប់មិញនេះ វណ្ណដា បានទម្លាក់បទចម្រៀងមនោសញ្ចេតនាថ្មីមួយទៀតហើយ ដែលរៀបរាប់ពីការឈឺចាប់។ “NOBODY BUT US” ជាបទបែកបាក់ស្នេហា ដូចកាលបទ « រសជាតិយ៉ាងម៉េច» ដែរ ហើយទំនុកភ្លេង និងទំនុកច្រៀងកាន់តែថ្មីប្លែក។


«NOBODY BUT US» របស់តារាប្រុសវ័យ ២៧ ឆ្នាំ រូបនេះ ត្បិតត្រឹមចេញ Official Lyric Video មែន តែអ្នកគាំទ្រពិតជាជាប់ចិត្តខ្លាំង។ ព្រោះ វណ្ណដា នៅតែខ្លាំងចំពោះឃ្លាឃ្លោងពីមួយប្រយោគទៅមួយប្រយោគ ចាក់ចំបេះដូងអ្នកត្រូវសាច់រឿងពិតៗតែម្ដង និងជារសជាតិថ្មីមួយបែបទៀត ដែលបញ្ជាក់យ៉ាងច្បាស់ថា វណ្ណដា ពិតជាអាចធ្វើបានគ្រប់ប្រភេទនៃតន្ត្រី។
ត្បិតតែជាបទឈឺចាប់ក៏ពិតមែន តែកំពូលតារារ៉េបប្រុសប្រចាំកម្ពុជារូបនេះ មិនបានស្រកស្រុតអ្នកស្ដាប់ឡើយ ដោយត្រឹមមួយយប់ ពេលនេះ «NOBODY BUT US» បានជាប់លេខ ៧ នៅលើ YouTube ជាបទនិយមស្ដាប់បាត់ទៅហើយ និងបន្តការកើនអ្នកស្ដាប់ជាបន្តបន្ទាប់។

បទថ្មីរបស់តារាប្រុសជាទីពេញនិយមរបស់កម្ពុជា និយាយពីស្នេហាប្រុសស្រីដែលពេលឈ្លោះគ្នា គ្មាននរណាម្នាក់ព្រមធ្វើអ្នកចាញ់ ហើយបើទោះជាត្រូវបែកគ្នា ឈឺចាប់ក៏គ្មានអ្នកឃាត់ដែរ រហូតដល់ដើរដល់ផ្លូវទាល់តែម្ដង។ អ្នកគាំទ្រស្រលាញ់ និងចូលចិត្តបទថ្មីរបស់ វណ្ណដា និងបានសរសើរថា តារាប្រុសមានប្រភពមកពីខេត្តព្រះសីហនុរូបនេះ មួយដឹងមួយ តែម្ដង ក្នុងការធ្វើបទចម្រៀង។
ម្ចាស់បទ «Baby Mama» ត្បិតមិនសូវជាសម្បូរបទបែបស្នេហា តែបើចេញហើយអ្នកស្ដាប់មិនអាចដកចិត្តបានរួចឡើយ។ អ្នកគាំទ្រមួយចំនួនបាននិយាយថា យូរៗ វណ្ណដា ទម្លាក់បទ Vibe បែបនេះ ទើបកាន់តែពិសេស និងធ្វើឲ្យអ្នកស្ដាប់មិនចេះជិនណាយទាំងបទចាស់ និងថ្មី ស្ដាប់រាល់ថ្ងៃក៏មិនចេះធុញដែរ៕























Account
Security
Favourite Content