តារាចម្រៀង សោភា ទាំង ២ ល្បី​សំឡេងល្អ រូបសម្រស់ស្រស់ប្រិមប្រិយ រាងស្រឡូនស្អាត ទោះ​វ័យ ៤០ ឆ្នាំទៅហើយក្ដី

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា​តារា​ចម្រៀង​ស្រី​កំពូល ២ រូប​ប្រចាំ​ប្រទេស មាស សុខសោភា និង ពេជ្រ សោភា កាន់តែ​មាន​រូបរាង និង​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ឡើង​ៗ ​គឺ​ស្អាត​ជាង​ពេល​ទើប​ប្រឡូក​សិល្បៈ​ទៅទៀត។

ផ្ដល់​បទសម្ភាសន៍​កន្លង​មក សោភា ទាំង ២ ធ្លាប់​បាន​លើកឡើង​ពី​ការ​ថែរក្សា​សម្រស់ និង​រូបរាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ទាំង​លំហាត់​ប្រាណ និង​ជ្រើសរើស​របប​អាហារ​ល្អ​ៗ​បែប​សុខភាព​ច្រើន។

ទាំង ពេជ្រ សោភា និង មាស សុខសោភា គឺជា​តារា​ចម្រៀង​ស្រី​ជួរមុខ ហើយ​ក៏​ជា​តារា​រៀមច្បង​ដែល​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​សិស្ស​ប្អូន​ខ្លាំង​ដូចគ្នា ព្រោះ​មិន​ចេះ​ប្រកាន់​ខ្លួន ហើយ​គាំទ្រ​ដល់​សកម្មភាព​​មិត្ត​រួម​អាជីព។ ចំណុច​ពិសេស​ដែល សោភា ទាំង ២ ដូចគ្នា ជា​មនុស្ស​ពូកែ​លេង​សើច ហើយ​ផ្ដល់​ភាព​រីករាយ​ដល់​ក្រុម​ការងារ​ទាំងអស់​គ្នា រហូត​អ្នក​នៅ​ក្បែរ​ខ្លួនថា ពេល​ជួប​គ្នា​មិន​ចេះ​អស់​ពាក្យ​និយាយ និង​ឮតែ​សំណើច​ក្អាក្អាយ​កងរំពង។

បើ​និយាយ​ពី​វ័យ​វិញ​ម្ចាស់​បទ «ខ្ញុំ​ស្មោះ​គេ គេ​ស្មោះ​អ្នក​ផ្សេង» ឆ្នាំនេះអាយុ​ ៤០ ឆ្នាំ​ និង​មាន​កូន​​កំលោះ​បាត់​ទៅ​ហើយ តែ​នៅ​មាន​ក្បាលពោះ​រាបស្មើ និង​ចង្កេះ​តូច​ស្អាត សឹងតែ​មិន​ជឿ​ថា​ធ្លាប់​ឆ្លងកាត់​ការ​មាន​ផ្ទៃពោះ​ឡើយ។ សម្រាប់​តារា​ស្រី​មិន​ចេះ​វាយឫក​រូប​នេះ ថា​អ្នក​នាង​ព្យាយាម​ហាត់ប្រាណ និង​ប្រើ​ផលិតផល​ជំនួស​សុខភាព​ខ្លះ ដើម្បី​ឲ្យ​រាង​នៅតែ​ស្អាត និង​ស្បែក​ភ្លឺរលោង​ដូច​ក្មេង​ម្ដង​ទៀត។ ក្រោយ​ទទួល​បាន​លទ្ធផល​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជំនួយ​ដល់​សុខភាព​ខាងក្នុង​នោះ​រួច​មក មាស សុខសោភា ក៏​បាន​ក្លាយ​ជា BA ផលិតផល​នោះ​តែម្ដង។

ចំណែក​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស ពេជ្រ សោភា វិញ មិន​ត្រឹម​តែ​មាន​តិចនិក​ជួយ​ឲ្យ​រាង​ស្អាត​ម្នាក់​ឯង​ឡើយ អ្នកនាង​ក៏​បាន​បង្ហាញ​ពី​របៀប​ជួយ​សម្រក​គីឡូ​ដល់​អ្នក​គាំទ្រ​ផង​ដែរ។ ស្ថិត​ក្នុង​វ័យ ៣៩ ក្បែរ ៤០ ឆ្នាំ តារា​ស្រី​ម្ចាស់​បទ «នារី​ល្ងីល្ងើ​ស្មោះ​ស្នេហ៍» មាន​រូបរាង​ស្រឡូន​​ខ្លាំង សម​នឹង​កម្ពស់ ១,៦៥ ម៉ែត្រ។ អ្នកនាង​ក៏​បាន​បញ្ជាក់​ថា ក្រៅ​ពី​មាន​របប​អាហារ​តឹងរ៉ឹង, ហាត់ប្រាណ និង​បន្ថែម​ជំនួយ​ផលិតផល​សុខភាព​ដូច​ទៅ​នឹង​មិត្ត​រួម​អាជីព មាស សុខសោភា ដែរ។ អ្វី​ដែល​ពិសេស ពេជ្រ សោភា ពេល​ទទួលទាន​ផលិតផល​នោះ​ត្រូវ​ក៏​ក្លាយ​ជា​អ្នក​តំណាង​ដូច មាស សុខសោភា។

សកម្មភាព​ការងារ​សិល្បៈ សោភា ទាំង ២ ​មមាញឹក​ដូចគ្នា​ទាំង​ឡើង​ខនសឺត និង​ចូលរួម​សកម្មភាព​នានា ហើយ​ក្រៅ​ពី​ចេញ​ច្រៀង តារា​ស្រី​កំពូល​សំណើច​ទាំង​ទ្វេ​ក៏​ត្រូវ​ប៉ាន់​ខ្លាំង​ក្នុង​ការ​ប្រម៉ូត​ផលិតផល​ថែរក្សា​សុខភាព និង​សម្រស់។ បទ​ចម្រៀង​ថ្មី​បំផុត​របស់ មាស សុខសោភា « ខ្ញុំមិនស្មោះគេ គេមិនស្មោះខ្ញុំ» ដែល​បាន​ចេញ​កាលពី​ជាង ២ ខែ​មុន​នៅ Camtrax ជា​ផលិតកម្ម ផ្ទាល់ខ្លួន និង​មាន​រឿង​ភាគ​ខ្លី​១​ផង​ដែរ។ រីឯ ពេជ្រ សោភា ក្រោយ​បង្វឹក​កូន​ក្រុម​​ក្លាយជា​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​៣ រួច​មក ក៏​ក្លាយ​ជា​គណៈកម្មការ​កម្មវិធី Beat The Best រដូវកាល​ទី២ ហើយក៏​បាន​ចេញ​បទ​ចម្រៀង​សម្រាប់​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

Leave a Reply

Your email address will not be published.Required fields are marked *