កំពុងស្ថិតក្នុងការស្វែងរកសំឡេងគាំទ្រតាមរយៈការបោះឆ្នោត Miss Teen Cambodia 2023 លី មួយលាង បានឈរនៅលំដាប់លេខរៀងទី២ ក្នុងចំណោម Top ទាំង៩ នាក់ផ្សេងទៀតក្នុងការបោះឆ្នោតក្នុងការប្រកួត Eventista’s Miss Popular។

នៅសល់មិនដល់ ១សប្ដាហ៍ទៀតនោះទេ ការបោះឆ្នោតជ្រើសរើស Eventista’s Miss Popular នឹងត្រូវបានបញ្ចប់ ដែលមានបេក្ខនារីតែម្នាក់ប៉ុណ្ណោះជាអ្នកឈ្នះ។ ដោយឡែក តាមរយៈការ update ចុងក្រោយនៃការបោះឆ្នោតត្រឹមថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២៤ វេលា ១៣ៈ៣០នាទី បេក្ខភាពតំណាងកម្ពុជា Miss Teen Cambodia លី មួយលាង បានទទួលបានការគាំទ្រពីការបោះឆ្នោតរហូតទៅដល់ ១៩ ៨២០ សំឡេង ឈរនៅលំដាប់លេខរៀងទី២ ខណៈបេក្ខនារីដែលមកពីប្រទេសម៉ុងហ្គោលីឈរនៅលំដាប់លេខរៀងទី១ ជាមួយ ២១ ៩៤០ សំឡេងបោះឆ្នោតគាំទ្រ។ គួរបញ្ជាក់ថា បេក្ខភាពដែលទទួលចំណាត់ថ្នាក់លេខ១ ក្នុងការបោះឆ្នោត Eventista’s Miss Popular នឹងទទួលបានសិទ្ធិចូលរួមជាមួយ top 8 ក្នុងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

គួររំឭកឱ្យដឹងដែរថា លី មួយលាង ជាបេក្ខភាពមួយរូបដែលមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ថែមទាំងមានចំណេះដឹងលើភាសាជាតិ និង ភាសាបរទេសបានយ៉ាងល្អទៀតផង។ បេក្ខភាពបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងល្អទាំង Q&A ពីសំណាក់អ្នកគ្រប់គ្រងក្នុងកម្មវិធី Miss Teen នៅកម្ពុជា ហើយកញ្ញាក៏បានហ្វឹកហាត់លើការដើរបានយ៉ាងល្អ និងស្ទាត់ជំនាញដើម្បីត្រៀមប្រកួតដណ្ដើមពាន Miss Teen International 2024 នេះផងដែរ៕




























Account
Security
Favourite Content