សមាជិកទាំង ៤ របស់ 2NE1 ត្រៀមខ្លួនជួបជាមួយផលិតកម្ម YG សង្ស័យមានដំណឹងល្អឆាប់ៗ

សមាជិករបស់ 2NE1 ទាំងបួនរួមមាន CL, Minzy, Park Bom និង Sandara Park ត្រូវបានរាយការណ៍ថា នឹងត្រៀមខ្លួនជួបជាមួយផលិតកម្ម YG ក្នុងពេលឆាប់ៗ នេះ ខណៈត្រូវគេសង្ស័យថាពាក់ព័ន្ធនឹងគម្រោងបញ្ចេញបទចម្រៀងថ្មី។

យោងតាមប្រភពព័ត៌មានកូរ៉េ Osen សមាជិកទាំង ៤ របស់ក្រុមនារីជំនាន់ទី ២ ល្បី 2NE1 នឹងណាត់ជួបជាមួយលោក Yang Hyunsuk ជាអ្នកដឹកនាំធំម្នាក់ក្នុងផលិតកម្ម YG នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការណាត់ជួបនេះទំនងជានិយាយពិភាក្សាអំពីការបញ្ចេញចម្រៀងថ្មីរបស់ក្រុម 2NE1។

ការបញ្ចេញចម្រៀងថ្មីទំនងជាការធ្វើពិសេសជាកាដូជូនដល់អ្នកគាំទ្រ  សម្រាប់គម្រប់ខួបបញ្ចេញមុខជាផ្លូវការរបស់ 2NE1 រយៈពេល ១៥ ឆ្នាំ។ សម្រាប់គម្រប់ខួប ១៥ ឆ្នាំ របស់ក្រុម 2NE1 គឺនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ ខណៈថ្ងៃនោះ សមាជិកក្រុម 2NE1 បានបង្ហោះរូបភាពជុំគ្នាដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើបខ្លាំង។

មែនទែនទៅ កាលពីខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ សមាជិកក្រុម 2NE1 គឺ CL ត្រូវបានរាយការណ៍ថា បានណាត់ជួបជាមួយលោក Yang HyunSuk ម្ដងរួចមកហើយ។

ថ្វីបើដំណឹងខាងលើមិនទាន់មានការបញ្ជាក់ផ្លូវការពីផលិតកម្ម YG និងសាមីខ្លួនផ្ទាល់សមាជិកទាំង ៤ ប៉ុន្ដែអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិអបអរ និងរង់ចាំការត្រឡប់មកចេញបទចម្រៀងជាថ្មីម្ដងទៀតរបស់ក្រុម 2NE1។ គួរបញ្ជាក់ថា ក្រុមចម្រៀង 2NE1 ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ២ ដ៏ល្បីល្បាញ និងជោគជ័យខ្លាំងមួយ។ 2NE1 បានបង្ហាញមុខជាផ្លូវការក្នុងឆ្នាំ ២០០៩ និងប្រកាសរំសាយក្រុមក្នុងឆ្នាំ ២០១៦។ ទោះរំសាយក្រុមហើយក្ដីសមាជិកម្នាក់ៗ នៅតែមានភាពជិតស្និទ្ធ និងបន្ដទាក់ទងគ្នារហូតដល់បច្ចុប្បន្ន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។