ចាប់តាំងពីដឹកដៃសាងគ្រួសារមក តារាប្រុស Song JoongKi និងភរិយា Katy តែងក្លាយជាទីចាប់អារម្មណ៍របស់មហាជន ដោយសារតែជារឿយៗ គេប្រទះឃើញអ្នកទាំងពីរនៅជាមួយគ្នាយ៉ាងផ្អែមល្ហែម។ ជាពិសេសពេលខ្លះតារាប្រុស JoongKi ក៏តែងរំឭកពីភរិយាក្នុងបទសម្ភាសន៍។



ជាមួយគ្នាដែរ បើយោងតាមប្រភពព័ត៌មាន 8days តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះតែងចំណាយពេលវេលាជាមួយគ្រួសារ បន្ទាប់ពីលោកបញ្ចប់ការងារសិល្បៈ។ ថ្មីៗនេះតួឯកប្រុសរឿង «Vincenzo» និងភរិយា ត្រូវបានប្រទះឃើញ ដើរលេងកម្សាន្ដជាមួយកូនតូច នៅតំបន់ Hannam Dong ប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងពីរបានស្លៀកពាក់យ៉ាងសាមញ្ញ និងដើរកម្សាន្ដជុំវិញតំបន់នោះ។ អ្នកគាំទ្រដែលបានឃើញអ្នកទាំងពីរបានឲ្យដឹងថា អ្នកទាំងពីរបានដើរបណ្ដើរ និយាយគ្នាលេងបណ្ដើរយ៉ាងមានសុភមង្គល។
មែនទែនទៅ ចាប់តាំងពីរៀបការជាមួយតារាស្រី Katy តារាប្រុស Song JoongKi តែងទុកគ្រួសារជាសំខាន់ និងតែរំឭកដល់គ្រួសារជានិច្ច។ ក្នុងបទសម្ភាសន៍កាលពីពេលកន្លងទៅតួឯករឿង «Descendants of the Sun» រូបនេះ ធ្លាប់បានរំឭកដល់កូនប្រុសតូចរបស់ខ្លួន។ លោកបានលើកឡើងថា លោក និងភរិយាបានយកចិត្តទុកដាក់មើលថែកូនតូចយ៉ាងខ្លាំង ពួកគេទាំងពីរមើលថែកូនរួមគ្នា។ វាជាពេលវេលាមួយដែលលោកមានអារម្មណ៍មានសុភមង្គលខ្លាំង។ JoongKi ក៏ធ្លាប់បាននិយាយពីអារម្មណ៍ក្រោយក្លាយជាឳពុកគេ ពិតជាធ្វើឲ្យលោកផ្លាស់ប្ដូរច្រើនជាងមុន ហើយភរិយារបស់លោកជាអ្នកធ្វើឲ្យកែប្រែ។



គួរបញ្ជាក់ថា Song JoongKi និងភរិយាបានប្រកាសពីទំនាក់ទំនងរបស់ខ្លួនកាលពីចុងឆ្នាំ ២០២២ បច្ចុប្បន្ន អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ និងតែងតែបង្ហាញពីផ្អែមល្ហែមរបស់ខ្លួនឲ្យមហាជនបានឃើញផងដែរ។ ជារឿយៗ Song JoongKi តែងនិយាយពីភរិយា និងកូនតូចជានិច្ច ៕
























Account
Security
Favourite Content