តារាប្រុសហុងកុង Moses Chan និងភរិយា Aimee Chan ជាគូស្វាមីភរិយាផ្អែមល្ហែមមួយក្នុងវិស័យសិល្បៈហុងកុង។ ចំណងស្នេហ៍របស់អ្នកទាំងពីរបានចាប់ផ្ដើមក្រោយ តារាប្រុសស្រីមួយគូនេះ សម្ដែងរឿង Master Of Play និងសម្រេចចិត្ដរៀបការសាងគ្រួសារ នៅក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន តារាប្រុស Moses Chan និងភរិយា មានកូនចំនួន ៣ នាក់ គឺប្រុសចំនួន ២ និងស្រី ម្នាក់។



ពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០២៤ ជាគម្រប់ខួបអាពាហ៍ពិពាហ៍គម្រប់ខួប ១១ ឆ្នាំ របស់អ្នកទាំងពីរ។ អ្នកទាំងពីរក៏បានបង្ហោះរូបភាពគូស្នេហ៍ដែលបានថតនៅប្រទេសកូរ៉េត្បូង។ អ្នកទាំងពីរបានថតរូបភាពក្នុងបន្ទប់ស្ទូឌីយូបែបសាមញ្ញតែមើលទៅផ្អែមល្ហែម។ កាលពីឆ្នាំមុន អ្នកទាំងពីរក៏ធ្លាប់បានទៅប្រទេសកូរ៉េខាងត្បូង និងថតរូបតុបតែងស្ទីលសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត។ បើទោះជារៀបការជាង ១១ ឆ្នាំហើយក្ដី តែអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមដូចគូស្នេហ៍ទើបរៀបការថ្មីថ្មោង។


ជាមួយគ្នាផងដែរ ស្វាមីភរិយាមួយគូនេះ ក៏បានបង្ហើបពីអាថ៍កំបាំងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនៅតែមានភាពរឹងមាំ បើទោះជារៀបការអស់ជាង ១១ ឆ្នាំទៅហើយ។ តារាស្រី Aimee Chan បានលើកឡើងថា៖ ការនិយាយគ្នាត្រង់ៗ និងតែងនិយាយប្រាប់ទៅភាគីម្ខាងទៀត ពីក្ដីស្រឡាញ់របស់យើងជារឿងសំខាន់។ ជាពិសេស កុំខ្លាចក្នុងការបង្ហាញ ទង្វើផ្អែមល្ហែមតិចតួច ក៏ជាក្ដីសុខ។ ការយល់ពីមនុស្សជុំវិញ មិនថា កូន ឬស្វាមី ជារឿងសំខាន់។ រីឯតារាប្រុស Moses Chan វិញ បានលើកឡើងថា៖ ភាគីទាំងសងខាង ត្រូវមានក្ដីស្រឡាញ់ចំពោះគ្នាទៅវិញ ទៅមក។ នៅពេលដែលមានក្ដីស្រឡាញ់ សូម្បីតែកូនៗ ក៏រស់នៅយ៉ាងរីករាយ និងពោរពេញដោយក្ដីស្រឡាញ់។





គួរបញ្ជាក់ថា ចាប់តាំងពីតារាប្រុស Moses Chan និងតារាស្រី Aimee Chan ចាប់ដៃគ្នាសាងគ្រួសារមក Aimee Chan ក៏បានផ្អាកការងារជាអ្នកសិល្បៈ ដោយនៅថែទាំគ្រួសារ និងកូនតូច។ ២០២៣ ជាឆ្នាំដែលនាងចាប់ផ្ដើមឈានជើងត្រឡប់ចូលមកកាន់វិថីសិល្បៈវិញ និងបង្ហាញមុខក្នុងរឿងភាគ “Romeo and His Butterfly Lover”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការត្រឡប់មកវិញលើកនេះតួឯកប្រុសដែលនាងចាប់ដៃសម្ដែងរួមគ្នាគឺជាស្វាមីរបស់នាងលោក Moses Chan តែម្ដង៕

























































Account
Security
Favourite Content