មានទាំងសមត្ថភាព រូបសម្បត្តិ និងចំណេះដឹង ពិធីការិនីទាំង ៦ រូបនេះ តែងមានមុខបង្ហាញតាមបណ្ដាកម្មវិធីធំៗមួយចំនួនទាំងជាតិ និងអន្តរជាតិ ថែមទាំងត្រូវបានមហាជនទទួលស្គាល់ថាពូកែវោហារស័ព្ទ និងប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។
ចង់ដឹងថា ពិធីការិនីទាំង ៦ ដួងណាខ្លះដែលមានសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញសូមមើលខាងក្រោមនេះ។
១.ខៀវ សានសាណា



ពិធីការិនីរូបស្រស់ ខៀវ សានសាណា ពូកែទាំងវោហារ ថែមទាំងនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ពិធីការិនីរូបនេះតែងលេចមុខក្នុងកម្មវិធីផ្លូវការធំៗទាំងជាតិ និងអន្តរជាតិ។ បច្ចុប្បន្នអ្នកនាងជាពិធីការិនីក្នុងកម្មវិធី V talk Confession របស់ស្ថានីយទូរទស្សន៍បាយ័ន។
២. ឌីជេ ណាណា



ជាពិធីការិនីឆ្នើមមួយរូបនៅកម្ពុជា ត្រូវបានមហាជនទទួលស្គាល់ជាបុគ្គលមានសមត្ថភាពពេញលេញក្នុងការសម្របសម្រួលកម្មវិធីធំៗជាច្រើន។ មិនតែប៉ុណ្ណោះ បើនិយាយលើជំនាញនៃការនិយាយ និងប្រើប្រាស់ភាសាអង់គ្លេសគឺល្អណាស់។ ឌីជេ ណាណា ជាពិធីការិនីជំនាញមួយរូប និងជាអ្នកផលិតមាតិកាវិជ្ជមាននៅលើបណ្ដាញសង្គម។
៣. ម៉េង ជីមមី (Jimmy)



ជាពិធីការិនីដែលអាចនិយាយភាសាអង់គ្លេស ថៃ និងចិន បានស្ទាត់ជំនាញ។ ហាក់មិនសូវមានអ្នកបានដឹងថា ជីមមី (Jimmy) ជាពិធីការិនីដែលពូកែវោហារស័ព្ទមួយរូប ថែមទាំងអាចប្រើប្រាស់ភាសាអន្តរជាតិបានយ៉ាងល្អថែមទៀតផង។ រឭកកាលពីប៉ុន្មានឆ្នាំមុន វីដេអូសម្ភាសជាភាសាថៃរវាងពិធីការិនី PPN រូបនេះជាមួយតារាប្រុសថៃ ដោយមើលឃើញពីសមត្ថភាពនៃការប្រើប្រាស់ភាសាថៃរបស់ស្រីតូចច្រឡឹងបានយ៉ាងល្អ។
៤. រ៉េត សារីតា



មិនត្រឹមជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ រ៉េត សារីតា ក៏ជាពិធីការិនីមានទេពកោសល្យមួយរូបដែលអាចប្រើប្រាស់ភាសាជាតិបានយ៉ាងរលូនល្អ កញ្ញាក៏អាចប្រើភាសាអង់គ្លេស និងបារាំងបានថែមទៀតផង។ សារីតាតែងបង្ហាញវត្តមានជាអ្នកសម្របសម្រួលកម្មវិធីក្នុងស្រុក និងអន្តរជាតិតូចធំជាច្រើន ក៏ពិធីការិនីមួយរូបពោរពេញដោយទេពកោសល្យ ពូកែវោហារសព្ទ ខ្លាំងទាំងភាសាបរទេស។
៥.ចាន់ កែវនិមល



ពិធីការិនីដ៏លេចធ្លោប្រចាំហង្សមាស ទាំងសម្រស់ និងភាពឆ្លាតវៃ ទាំងការបញ្ចេញសូរសៀងលើកដាក់សំឡេងសុទ្ធសឹងតែត្រូវបានមហាជនមើលឃើញថាអ្នកនាងពិតជាមានសមត្ថភាពគួរឱ្យសរសើរ។ បើនិយាយពីការប្រើប្រាស់ភាសាអង់គ្លេសនៅលើជំនាញរបស់អ្នកនាងក៏ល្អមិនចាញ់ពិធីការិនីប៉ុន្មានរូបខាងលើឡើយ។
៦.ដួង ហ្យូរីដា



ពិធីការិនីចាស់វស្សារូបនេះក៏មិនខុសពីពិធីការិនីខាងលើនោះដែរ ព្រោះមិនត្រឹមតែអាចប្រើប្រាស់ភាសាជាតិបានយ៉ាងរលូន ថែមទាំងអាចប្រើប្រាស់ភាសាអង់គ្លេស និងថៃបានទៀតផង៕




















































Account
Security
Favourite Content