កាលពីពេលថ្មីៗកន្លងទៅនេះ គេបានប្រទះឃើញវីដេអូដើរបង្ហាញម៉ូដរបស់តារាសម្តែងដ៏មានទេពកោសល្យ ឌុប លីដា នៅសណ្ឋាគារដ៏ស្រស់ស្អាតមួយលើទឹកដីសៀមរាប។ នេះពិតជាកម្របានឃើញខ្លាំងណាស់ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ លីដា បានដកឃ្លាពីការងារសិល្បៈស្ទើរទាំងស្រុង ដើម្បីបំពេញតួនាទីជាភរិយា និងជាអ្នកម្តាយសម្រាប់កូនប្រុសជាទីស្រលាញ់របស់នាង។ ទើបតែថ្មីៗនេះតួឯកស្រីរឿង “ស្បែកគង់” ចាប់ផ្តើមលេចមកវិញ ដោយបានចូលរួមជួយការងារសមាគមសិល្បករខ្មែរទៀតផង។


សម្រស់របស់ ឌុច លីដា នៅតែទាក់ទាញខ្លាំងជាមួយរូបរាងដងខ្លួនតូចស្អាត ទោះបីពេលនេះនាងមានគ្រួសារ និងកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ទៅហើយក្តី។ វីដេអូឃ្លីបដើរម៉ូដ ២ របស់ម៉ាក់ កិត្យា មុន្នី ហៅ London ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាហ្វេន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សូម្បីតែ ប្រាសាទ ដាវីន National Director កម្មវិធី Universal Woman ក៏ចាប់អារម្មណ៍លើ លីដា ផងដែរ ថែមទាំងបានចែករំលែកវីដេអូដើរម៉ូដនោះ ដោយភ្ជាប់ Caption ថា «my girl»។






ការ share របស់ ប្រាសាទ ដាវីន ធ្វើឱ្យអ្នកស្នេហាវិស័យ beauty pageant នៅកម្ពុជាកើតការសង្ស័យថា ឌុច លីដា ទំនងអាចនឹងត្រូវជ្រើសជាអ្នកតំណាងកម្ពុជាទៅប្រកួតកម្មវិធី Universal Woman 2024 ព្រោះ National Director បានធ្វើការចែករំលែកវីដេអូ ស្របពេលដែលតារាស្រីរូបនេះក៏មានលក្ខណៈល្អសមស្របនឹងការប្រកួតដូចគ្នាផងដែរ។
ប៉ុន្តែទន្ទឹមគ្នានោះ ហ្វេនៗមួយចំនួនក៏បានមើលឃើញថា ឌុច លីដា ស័ក្តិសមកម្មវិធី Miss Universe ខណៈដែលស្ថាប័នអន្តរជាតិក៏បើកទទួលស្វាគមន៍ស្ត្រីគ្រប់ទម្រង់ឱ្យចូលរួមប្រកួត មិនថា នៅលីវ មានគ្រួសារ ធ្លាប់រៀបការ ឬមានកូនរួចហើយនោះឡើយ។ យ៉ាងណាមិញ នេះគ្រាន់ជាការសន្និដ្ឋានប៉ុណ្ណោះ ការពិតបែបណាមានតែរង់ចាំមើលការ update របស់តារាសម្តែង និងជាតារាម៉ូដែល ឌុច លីដា ទាំងអស់គ្នា៕



























Account
Security
Favourite Content