កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តារាសម្ដែងស្រី ដា ដាវ សម្រាលបានបុត្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ឈ្មោះថា លីម កិត្យាទេពី ( Amélie ) ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភានេះ កូនស្រីបណ្តូលចិត្តរបស់នាងទើបមានអាយុ ១ខែតែប៉ុណ្ណោះ។


អាយុទើប ១ខែក៏ពិតមែន កូនស្រីបណ្តូលចិត្តរបស់ ដា ដាវ ចេញរកលុយឱ្យប៉ាម៉ាក់បាត់ទៅហើយ ដោយទទួលបាន project ថតជាមួយអ្នកម្តាយរបស់នាងតែម្តង។ នេះពិតស័ក្តិសមពាក្យចាស់លោកពោលថា «កូនមាស កូនពេជ្រ» ប្រាកដមែន។
ថ្មីៗនេះ អ្នកម៉ាក់សម័យថ្មី ដា ដាវ បានបង្ហោះរូបថតស្អាតរបស់នាងជាមួយកូនស្រី ព្រមទាំងផលិតផលដែលសម្រាប់ទារក ដែលជា project ដំបូងរបស់កូនស្រីនាង។ អ្នកម៉ាក់វ័យក្មេងរូបនេះ មើលទៅរំភើបខ្លាំងក្នុងការទទួល project ការងារជាមួយកូនស្រីបណ្តូលចិត្ត ដែលការងារទាំងនេះបន្សល់នូវអនុស្សាវីរយ៍ល្អៗ ថែមទាំងបង្កើនប្រាក់ចំណូលបន្ថែមទៀតផង។


ក្រោយសម្រាលបុត្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ពេលនេះ តារាស្រីកំពូលស្ទីល៍នេះចាប់ទទួលធ្វើការងារវិញបណ្តើរៗហើយ ដោយគេឃើញនាងចាប់ផ្តើមថតប្រម៉ូត AMORE ជាប្រេន cosmetic ផ្ទាល់ខ្លួនរបស់នាង និងចាប់ផ្តើមទម្លាក់រូបថតស្អាតៗជាមួយស្ទីលតុបតែងប្លែកៗឱ្យហ្វេនៗបានឃើញ សមជាអ្នកម៉ាក់សម័យថ្មីក្នុងសម័យឌីជីថលមែន៕



























Account
Security
Favourite Content