ជិតបានមើលហើយ! ភាពយន្តខ្នាតធំដែលប្រមូលផ្ដុំសុទ្ធតែតួលំដាប់ៗនៅកូរ៉េ

បានបញ្ចប់ការថតរួចរាល់ហើយសម្រាប់ខ្សែភាពយន្ត ‘Omniscient Reader’s Viewpoint’ភាពយន្តបែប Action និងអភិនីហារផ្អែកលើប្រលោមលោកដ៏ល្បីល្បាញដែលមិនថាអ្នកស្នេហាភាពយន្ត ឬអ្នកគាំទ្រប្រលោមលោកសុទ្ធតែទន្ទឹងរង់ចាំ។

មូលហេតុដែល “Omniscient Reader’s Viewpoint” ជារឿងដែលគ្រប់គ្នាចាប់អារម្មណ៍ គឺមិនត្រឹមតែដោយសារតែសាច់រឿងល្អមើល តែតួសម្ដែងវិញគឺសុទ្ធតែលំដាប់ៗ ដោយមានតារាប្រុស Ahn Hyo Seop និង Lee Min Ho ជាតួឯក រួមទាំងតារាល្បីពោរពេញដោយទេពកោសល្យផ្សេងៗទៀតដូចជា Jisoo ក្រុម BLACKPINK, Nana, Chae Soo Bin, Jung Sung Il និង Park Ho San សុទ្ធតែបានចូលសម្ដែងក្នុងរឿងនេះ។

បន្ទាប់ពីបញ្ចប់ការថត Lee Min Ho បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន បង្ហាញពីការដឹងគុណចំពោះការគាំទ្រទាំងអស់ដែលនាំឱ្យលោកបានដើរតួជា Yoo JungHyuk ហើយ Ahn Hyo Seop ក៏បានបង្ហោះរូបភាពបញ្ចប់ការថតលើកនេះដែរ ធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចង់ឃើញថាតួអង្គម្នាក់ៗនឹងសម្ដែងចេញមកបែបណា។

សម្រាប់អ្នកមិនទាន់ស្គាល់ ‘Omniscient Reader’s Viewpoint’ គឺជាប្រលោមលោក webtoon ដ៏ល្បីដែលមានសាច់រឿងចាប់ផ្តើមនៅពេលដែលតួអង្គ Kim Dok Ja (សម្តែងដោយ Ahn Hyo Seop) ជាបុគ្គលិកការិយាល័យធម្មតាម្នាក់បានធ្លាក់ចូលក្នុងពិភពប្រលោមលោកដែលគេអាន ដែលពិភពនោះគឺពោរពេញដោយគ្រោះថ្នាក់។ លើសពីនេះទៅទៀត គេគឺជាមនុស្សតែម្នាក់គត់ដែលដឹងពីការបញ្ចប់នៃប្រលោមលោកនេះ ហើយដើម្បីមានជីវិតរស់ គេបានបង្កើតទំនាក់ទំនងជាមួយអ្នកផ្សេងនៅទីនោះ រួមទាំងបានជួប Yoo JungHyuk ផងដែរ។

អ្នកដឹកនាំរឿង លោក Kim Byung Woo ក៏បានបង្ហោះសារផងដែរថា៖ “ការថតបានបញ្ចប់ហើយ បន្ទាប់ពីតួសម្តែង និងក្រុមការងារបានធ្វើការអស់រយៈពេលជិត ៦ ខែពេញ” ព្រមទាំងបានបង្ហាញពីកាលបរិច្ឆេទចេញបញ្ចាំង គឺនៅកំលុងត្រីមាសទី៣នៃឆ្នាំ ២០២៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *