ក្នុងចំណោម Influencer ក្នុងបណ្តាញសង្គមសព្វថ្ងៃ គេមិនអាចមើលរំលងសមត្ថភាព កញ្ញា ហង្ស ម៉ាន់នី បានឡើយ ព្រោះនាងជា YouTuber, Content Creator, Vlogger ពោរពេញដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ ជាហេតុធ្វើឱ្យនាងមានហ្វេនជាច្រើនរង់ចាំតាមដានសកម្មភាពប្រចាំរបស់នាង។





រយៈពេលចុងក្រោយនេះ ម៉ាន់នី កាន់តែលេចធ្លោខ្លាំងឡើងជាមួយការលេងស្ទីល៍ថ្មីប្លែកបែបយុវវ័យ មិនថា ស្ទីល៍បែបសុភាព ឬការតែងខ្លួនបែប fashion គឺនាងធ្វើបានល្អដូចគ្នាតែម្តង។ Influencer វ័យក្មេងរូបនេះ ទើបបានថតរូប fashion បែបស៊ិចស៊ី ដែលប្រើក្រវ៉ាត់កមកបិទបាំងផ្នែកខ្លះនៃរូបរាងកាយប៉ុណ្ណោះ ដែលស្ទីល៍ថតរូបនេះជាគំនិតបំផុសមកពីតារាថៃល្បីឈ្មោះម្នាក់។
ម៉ាន់នី ទទួលបានទាំងពាក្យសរសើរ និងការរិះគន់ទន្ទឹមគ្នាពេលបង្ហោះរូបភាពទាំងនេះ។ ប៉ុន្តែ ក្នុងចំណោះនោះគេបែរជាចាប់អារម្មណ៍លើសម្រស់ដ៏ផូរផង់របស់នាង ពិសេសគឺស្បែករបស់នាងតែម្តង ដែលមើលទៅម៉ត់រលោង ភ្លឺចែងចាំងមានសំណើច ពេលប្តូរស្ទីល៍បញ្ចេញផ្ទៃខ្នងបែបនេះ។



គ្រាន់តែឃើញហ្វេនសួរពីការថែទាំស្បែកភ្លាម ស្រីស្អាត ហង្ស ម៉ាន់នី ប្រញាប់ចេញវីដេអូចែករំលេកភ្លែត ដោយនាងបានលើកឡើងពីវិធីសាស្ត្រងាយៗ ៣ យ៉ាង ឱ្យគ្រប់គ្នាយើងទៅអនុវត្តន៍ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ រលោងស្អាតដូចរូបនាង។ វិធីងាយៗ ៣ យ៉ាង មានដូចជា៖
១. ការផឹកទឹក ៖ យើងគួរទទួលទានទឹកឱ្យបានច្រើន យ៉ាងហោច ២.៥ លីត្រក្នុងមួយថ្ងៃ
២. ការជម្រុះកោសិកាចាស់ៗ ៖ គួរជម្រុះកោសិកាចាស់ៗចេញ យ៉ាងហោចណាស់ឱ្យបាន ១-២ ដងក្នុងមួយសប្តាហ៍ ដើម្បីឱ្យស្បែកយើងងាយស្រួលស្រូបយកសារធាតុចិញ្ចឹមផ្សេងៗដែលយើងបានផ្តល់ទៅ
៣. ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ៖ ចំណុចនេះសំខាន់ជាងគេ ហើយយើងគួរតែជ្រើសរើសយកឡេណាដែលមានអត្ថប្រយោជន៍ច្រើនដល់ស្បែក និងមានសារធាតុការពារកំដៅថ្ងៃបានល្អ៕























Account
Security
Favourite Content