ទៀន គីមចេង ត្រៀមខ្លួនជាស្រេច សម្រាប់ការដើរកម្រាលព្រំក្រហម Cannes លើកដំបូងក្នុងជីវិត

​ជាមោទនភាពខ្លាំងណាស់សម្រាប់តារាម៉ូដែលកម្ពុជា កញ្ញា ទៀន គីមចេង ដោយនាងទទួលឱកាសដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 ជាលើកដំបូងបង្អស់​ជាមួយអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ និងបុគ្គលមានឥទ្ធិពលជាច្រើនរូបទៀត។ 

ប្រាប់ឱ្យ AMS Infotainment ដឹងថ្មីៗនេះ គ្រូបង្រៀនដើរ catwalk និងជាតារាម៉ូដែលអាជីព គីមចេង ថា នាងរំ​ភើបខ្លាំងរកអ្វីថ្លែងពុំបាន ព្រោះមិននឹកស្មានថា ខ្លួន​មានឱកាសបានមកដើរលើកម្រាលព្រំក្រហមទីក្រុងកាន ជាកន្លែងនៃក្តីស្រមៃរបស់សិល្បករជុំវិញពិភពលោក។ គ្រូបង្រៀន catwalk រូបនេះបន្តថា នាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការដើរកម្រាលព្រំក្រហម Cannes Film Festival 2024 និងត្រៀមបង្ហាញនូវឈុតសម្លៀកបំពាក់ច្នៃឡើងដោយ​លោក អូលីវ៉ា គង់ ដើម្បីឱ្យអន្តរជាតិបានឃើញថែមទៀតផង។

គីមចេង បង្ហើបថា នាងបានជ្រើសរើសយកឈុតបែបសហសម័យសម្រាប់ដើរកម្រាលព្រំក្រហមលើកទី២ ដោយឈុតនេះរំលេចនូវទម្រង់សិល្បៈបុរាណផ្សារភ្ជាប់មកុដអប្សរា ដើម្បីបង្ហាញពីភាពចំណាស់នៃសិល្បៈ វប្បធម៌របស់ខ្មែរយើងបង្ហាញទៅកាន់អន្តរជាតិ។ ជាការច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងគំនិតបែបច្នៃប្រតិដ្ឋបែបទំនើបបង្កើតចេញជាឈុតសម្លៀកបំពាក់ដែល «បុរាណមិនយឺត សម័យមិននិយម»។

ដោយសារ​កាលវិភាគការចូលរួមដើរកម្រាលព្រំក្រហមត្រូវនឹងថ្ងៃ​២១ ខែឧសភា នេះ គីមចេង និង អូលីវ៉ា មានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមរៀបចំខ្លួន និងសល់ពេលវេលាខ្លះដើរមើលកន្លែងកម្មវិធីកម្រាលព្រំក្រហម ថែមទៀតឆ្លៀតធ្វើការរាក់ទាក់ជាមួយអ្នកសារព័ត៌មានអន្តរជាតិទៀតផង។ គីមចេង ថា គ្រប់គ្នានៅទីនោះចាប់អារម្មណ៍ និងបានសួរនាំពីសាវតាររបស់នាង និង អូលីវ៉ា ថែមទៀតផង។

ឆ្លៀតឱកាសនេះ តារាម៉ូដែល ទៀន គីមចេង សូមឧទ្ទិសការដឹងគុណដល់ព្រះរស់ទាំងពីរដែលលោកជាអ្នកមានគុណ និងជាគ្រូដែលផ្តល់ដំបូន្មានដល់រូបនាងតាំងពីថ្ងៃកើត ហើយក៏សូមរំឮកដល់គុណលោកគ្រូអ្នកគ្រូគ្រប់ផ្នែកទាំងអស់ ដែលបានជួយបង្ហាត់បង្រៀនរូបនាងឱ្យតូចរហូតធំដឹងក្តី ព្រោះបើគ្មានការបង្រៀនរបស់លោកគ្រូអ្នកគ្រូ គឺនាងមិនអាចមានថ្ងៃនេះឡើយ។ 

សូមជម្រាបផងដែរថា នេះជាលើកដំបូងបង្អស់ដែលតារាម៉ូដែល ទៀន គីមចេង មានឱកាសបានដើរលើកម្រាល​ព្រំក្រហមទីក្រុងកានលើកទី៧៧។ កន្លងមកគ្រូបង្រៀន​ដើរម៉ូដរូបនេះ ធ្លាប់បានចូលរួមដើរម៉ូដកម្មវិធី Milan Fashion Week នៅអ៊ីតាលី ម្តងរួចហើយ តែពុំសូវទទួលបានការគាំទ្រច្រើន ដោយសារនាងមិនសូវបង្ហាញមុខ​លើ social media ទើបធ្វើឱ្យចង់កើតជំងឺបាក់ទឹកចិត្តម្តងៗ។

ទោះជាយ៉ាងនេះក្តី គីមចេង មិនបោះបង់ចោលក្តីស្រមៃ និងឆន្ទៈរបស់ខ្លួនឯងឡើយ ដោយនាងប្តេជ្ញាបន្តផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅកាន់ឆាកអន្តរជាតិ ដោយគ្រាន់តែសង្ឃឹមថា ពុកម៉ែបងប្អូននឹងមើលឃើញនូវការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្ត ប្រាក់កាក់ ដើម្បីប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ