បើទោះជាទើបសម្រាលកូនទី២ ក៏ពិតមែន តែតារាចម្រៀងស្រីសំនៀងផ្អែម ឱក សុគន្ធកញ្ញា បានវិលត្រឡប់មកកាន់ការងារវិញជាធម្មតាហើយ តែមិនមែនការចេញបទចម្រៀងអ្វីឡើយ គឺជាគណៈកម្មការរបស់កម្មវិធី Cambodian Idol រដូវការទី៥។


ការវិលត្រឡប់ម្ដងនេះ ម្ចាស់បទ “យុត្តិធម៌គ្មានសម្រាប់អ្នកស្មោះ” នៅតែស្រស់ស្អាត និងទាក់ទាញមិនប្រែឡើយ។ អ្វីដែលកាន់តែពិសេសសម្រាប់ concept គណៈកម្មការ Cambodian Idol រដូវការទី៥ ទាំងអស់ គឺបែបអ្នកអាវកាស ហើយតារាស្រីវ័យជិត ៤០ ឆ្នាំរូបនេះ ពិតជាមិនធ្វើឲ្យហ្វេនខកចិត្តឡើយម៉ូដដែលស្លៀកថ្ងៃបើកឆាកដំបូងជ្រើសរើស អាវក្រៅវែង TSTM Unise x Premium Limited Edition តម្លៃក្បែរ ១ ០០០ ដុល្លារ។
ឱក សុគន្ធកញ្ញា នៅតែទទួលបានការងារច្រើនហូរមកជាបន្តបន្ទាប់ បើទោះជាសរសៃខ្ចី ក៏អ្នកម្ដាយសម័យថ្មីរូបនេះចេញមកធ្វើការមិនតមខ្លួនប្រាណឡើយទាំងជា BA, ទាំង live លក់ផលិតផល,កម្មវិធីរបស់អ្នកសិល្បៈ និងការងារជាច្រើនទៀត។

បើនិយាយពីសម្រស់វិញ អ្នកគាំទ្របែរជាសង្កេតឃើញថា ម្ដាយកូនប្រុស ២ នាក់នេះកាន់តែស្រស់ស្អាតជាងមុនទៅទៀត រហូតសូម្បីសាមីខ្លួនក៏ទទួលស្គាល់ពីរឿងនេះដែរ ថែមទាំងនិយាយថា កាលពីក្មេងនាងមិនស្អាត មុខស្លក់ តែបែរជាឥឡូវមុខពេញស្អាតជាងមុនឆ្ងាយណាស់៕

រូបភាព៖ ឱក សុគន្ធកញ្ញា























Account
Security
Favourite Content