កាលពីពេលថ្មីៗនេះតារាស្រីថៃ Janie Tienphosuwan បានទៅភ្លក់អាហារជប៉ុននៅហាង Yuzu របស់តារាសម្ដែងជួរមុខកម្ពុជា ស៊ីន យូប៊ីន ដែលនាងបានទិញ Franchise មកបើកនៅខ្មែរ កាលពីឆ្នាំមុន។ ហាងនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តរួមអាជីព ក៏ដូចជាមហាជនទូទៅ ហើយឆ្លៀតពេលតួឯកស្រីថៃដែលកំពុងផ្ទុះរឿងរកាំរកូសក្នុងគ្រួសារ មកបំពេញការងារនៅខ្មែរ អ្នកទាំង ២ ក៏បានទៅញ៉ាំអាហាររួមគ្នា។


អ្នកទាំង ២ ពិតជារីករាយក្នុងជំនួបអាហារជុំគ្នា និងមានក្រុមការងារដទៃរួមតុផងដែរ។ ទឹកមុខ យូប៊ីន និង Janie ស្រស់ស្រាយ និងនិយាយគ្នាលេងមិនឈប់ ហើយក្រោយត្រឡប់ទៅថៃវិញតារាស្រីថៃវ័យ ៤២ ឆ្នាំរូបនេះ បង្ហោះវីដេអូ និងសំណេរថា “Always better together”។ ក្នុងវីដេអូ គេឃើញ Janie និង យូប៊ីន ពិតជារាក់ទាក់គ្នាខ្លាំង។
សម្រាប់ យូប៊ីន ពិតជាមិនចម្លែកទេ ដែលស្គាល់ និងរាក់ទាក់តារាថៃ ព្រោះនាងតែងមានការងារ ហើយក៏ឧស្សាហ៍ចូលរួម event ជាមួយតារាថៃល្បីៗច្រើននាក់មកហើយដែរ។ ម្យ៉ាងទៀត ការប្រើប្រាស់ភាសារបស់តារាស្រីកំពុងសាងកេរ្តិ៍ឈ្មោះល្បាញល្បីលើឆាកអន្តរជាតិរូបនេះ ក៏ល្អទៀត ទៀតធ្វើឲ្យកញ្ញាអាចប្រាស្រ័យការងារ ឬរឿងផ្ទាល់ខ្លួនយ៉ាងរលូន មិនថាជាមួយតារាថៃ ឬតារានៅប៉ែកអឺរ៉ុបឡើយ។



កាលពីថ្ងៃ ៧ ខែមេសា កន្លងទៅនេះ Janie Tienphosuwan បានមកចូលរួមកម្មវិធីរបស់ហាង LYN ដោយមានតារាកិត្តិយសថៃគឺ Janie ហើយខ្មែរមានតារាជាច្រើនដូចជា Melia Constantin,Anna និង Xiang ដែលជា Videos creation៕


























Account
Security
Favourite Content