ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង លើម៉ូដអាវមានរំលេចអត្តសញ្ញាណជាតិខ្មែរ ដែលរចនាឡើងដោយកូនខ្មែរមួយក្រុម។ ម៉ូដអាវដែលរចនាឡើងដោយស្នាដៃកូនខ្មែរ មានការដាក់បញ្ចូលគំនូរប្រពៃណី ជាមួយការរចនាបែបសហសម័យកំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ការរចនាថ្មីនេះបានដាក់បញ្ចូលអត្តសញ្ញាណជាតិរបស់ខ្មែរដែលមានដូចជា សមរាត្រីអង្គរ មួកស្លឹកត្នោត នំអន្សមខ្មែរ យុគសម័យមាស និងផ្ការំដួល (ផ្កាតំណាងជាតិ) ។





គំនិតថ្មីនេះ កើតចេញពីការច្នៃប្រឌិតរបស់កូនខ្មែរ ២រូប ដែលជាសហស្ថាបនិករបស់ Ahsora World ។ លោកពេជ្រ ពង្សបុញ្ញប្ញទ្ធិ តំណាងអសុរា Ahsora បានប្រាប់មកកាន់ AMS ថា៖ «ឫសគល់នៃការរចនាម៉ូដអាវនេះ ដោយសារតែមើលឃើញពីភាពសម្បូរបែបនៃប្រពៃណី វប្បធម៌ អរិយធម៌របស់ខ្មែរយើង ណាមួយជាការលាយបញ្ចូលគ្នានៃគំនូរប្រពៃណីជាមួយការរចនាបែបសហសម័យដោយបង្កប់នូវឫសគល់សិល្បៈ និងវប្បធម៌»។ លោកបានបន្ថែមទៀតថា៖ «ការរចនាម៉ូដអាវនេះមិនត្រឹមតែបង្ហាញនូវភាពស្រស់ស្អាត ប្រណីតភាព ស៊ីជម្រៅប្រវត្តិសាស្ត្រប្រពៃណី វប្បធម៌ខ្មែរនោះទេ តែវាជាការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងមនុស្សជុំវិញពិភពលោក ព្រោះអាវដែលរចនានេះទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និងភ្ញៀវបរទេស»។
គួរបញ្ជាក់ដែរថា Collection អាវហាវ៉ៃទាំង ៥ ម៉ូដ រួមជាមួយ Collection គោព្រៃ (៣ពណ៌) នឹងត្រៀមចេញលក់ក្នុងដើមខែមេសានេះហើយ ចំពោះតម្លៃ Pre-order គឺ ១៩.៩៩ ដុល្លារ និងតម្លៃពេលដែលអីវ៉ាន់ចូលស្តុកគឺ ២២.៥០ ដុល្លារ ។ ចំពោះសាច់ក្រណាត់ Collection ទាំងពីរម៉ូដនេះត្រូវបាននាំចូលពីស្រុកក្រៅ ប៉ុន្តែបច្ចេកទេសដេរ ការព្រីន និងការរចនា សុទ្ធតែនៅក្នុងស្រុកទាំងអស់ សូម្បីតែការវេចខ្ចប់ក៏ត្រូវយកស្មុគដែលជារបស់ក្នុងស្រុកមកប្រើប្រាស់ ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរដែរ៕


























Account
Security
Favourite Content